ភ្ញាក់ផ្អើល បើដឹងពីទំនាក់ទំនងរវាងអ្នកដឹកនាំរឿងថ្មីរបស់ តាក់ម៉ា ជាមួយ Angelina Jolie
- 2017-06-19 02:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល បើដឹងពីទំនាក់ទំនងរវាងអ្នកដឹកនាំរឿងថ្មីរបស់ តាក់ម៉ា ជាមួយ Angelina Jolie
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនធំដឹងហើយថា តារាចម្រៀងតាក់ម៉ា ត្រៀមបង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ MYTV ដែលមានចំណងជើងថា "ប្រអប់សំបុត្រចោលទុក្ខ"។ អ្វីដេលពិសេសនោះគឺ រឿងថ្មីដែលមានចំនួន១៣០ភាគនេះ គឺមានការនិពន្ធដោយដោុអ្នកនិពន្ធល្បីៗ៦រូប ថែមទាំងមានការដឹកនាំដោយ កញ្ញា សួង ស៊ីណា ដែលជាមិត្តជិតស្និទ្ធរបស់តារាហូលីវូដ Angelina Jolie ទៀតផង។
កន្លងមកគេសង្កេតឃើញថា អ្នកដឹកនាំសម្ដែងរូបនេះធ្លាប់មានវត្តមានចេញទៅក្រៅជាមួយ Angelina Jolie ជាញឹកញយ តួយ៉ាងថ្មីៗគេហទំព័រ Dailymail បានប្រមាញ់យកសម្មភាពនាង និងអ្នកស្រី អ៊ឹង លួង ម្ចាស់ស្នាដៃរឿង "មុខដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ជាមួយតារាហូលីវូដខាងលើធ្វើដំណើរកម្សាន្តជាមួយគ្នានៅ ឧទ្យាន ក្នុងទីក្រុង Anahiem រដ្ឋ California និង Disneyland នាថ្ងៃខួបកំណើតរបស់ Shiloh។
អាន៖ ថ្ងៃពិសេស Angelina Jolie និងពួកម៉ាកកម្ពុជា មិនភ្លេចចំណាយពេលជាមួយកូនៗ
សួង ស៊ីណា ថ្លែងមកកាន់ Sabay នាងធ្លាប់មានបទពិសោធន៍ជា ជំនួយការអ្នកដឹកនាំទី៣(3rd AD) ក្នុងរឿង "First They Killed My Father" ដែលដឹកនាំដោយម្ដាយចិញ្ចឹម Maddox ហើយរូបនាងក៏ជា អ្នកដឹកនាំរឿង "ដឺបំណះថ្មី" ទាំង២ស៊េរី របស់ MYTV ដែរ។
ងាកមកកាន់រឿងថ្មី ដេលសម្ដែងដោយ តាក់ម៉ា វិញ នាងលើកឡើងថា ខ្លួនគឺជាអ្នករៀបចំគ្រោង និងប្រធានបទសម្រាប់រឿងនេះឡើង