Tom Cruise សុខ​ចិត្ត​​ថត​ឈុតដ៏គ្រោះថ្នាក់ដោយ​ខ្លួន​ឯង​ ពេល​ថត​រឿង​ថ្មី (វីដេអូ)

  • 2017-08-04 00:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​តារា​សម្ដែង​ជើង​ចាស់​ Tom Cruise ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ត្រលប់​មក​ប្រឡូក​ក្នុង​ថត​រឿង​បន្ត​ទៀត​សម្រាប់​រឿង​ទី​៦​សម្រាប់​ខ្សែ​រឿង "Mission Impossible”។

តារា​សម្ដែង​ Tom Cruise

ទី​តាំង​ដែល​ត្រូវ​ថត​នោះ​គឺ​ជា​ទី​ធ្លា​ទំនេរ​ជន​បទ​មួយ​នៅ​តំបន់ Oxfordshire ប្រទេស​ចក្រ​ភព​អង់គ្លេស​។ ទោះ​​បី​​ជា​មាន​សំណើ​ឲ្យ​តួ​ជំនួស​(Stuntman) ថត​ជំនួស​ក៏​ដោយ ក៏​ Tom Cruise ប្រកែក​ថា​នឹង​ថត​ឈុត​ឆាក​ដ៏​គ្រោះ​ថ្នាក់​មួយ​ដោយ​ខ្លួន​ឯង។ ឈុត​ឆាក​នោះ​តម្រូវ​ឲ្យ​លោក​លោត​ឆត្រ​យោង​ពី​ឧទ្ធម្ភាគចក្រ ជាមួយ​នឹង​តួ​សម្ដែង​ពីរ​បី​រូប​​ ដោយ​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ញញើត។

សម្រាប់​រឿង​ទី​៦​នេះ​ដែល​មាន​ចំណង​ជើង​ថា "M:I 6 – Mission Impossible” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៧​ខែ​កក្កដា​នៅ​សហរដ្ឋអាមេរិក៕

តោះ! អីចឹង​មក​មើល​វីដេអូ​ទាំង​អស់​គ្នា!

ចុច​អាន​ព័ត៌មាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី