អស្ចារ្យណាស់! ត្រឹមបញ្ចាំងថ្ងៃដំបូង "The Battleship Island” វ៉ាដាច់ "Train To Busan"
- 2017-08-03 04:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! ត្រឹមបញ្ចាំងថ្ងៃដំបូង "The Battleship Island” វ៉ាដាច់ "Train To Busan"
ចន្លោះមិនឃើញ
គ្រាន់តែលេចរូបរាងមកភ្លាម មិនបានប៉ុន្មានផង ភាពយន្តមានចំណងជើងថា "The Battleship Island” ទទួលជោគជ័យស្ទើរស្មានមិនដល់។
ផលិតកម្ម CJ Entertainment ដែលជាផលិតកម្មចូលរួមសហការធំ ក្នុងខ្សែភាពយន្តនេះ បានបង្ហើបថា រឿងនេះបានបង្កើតកំណត់ត្រាថ្មី ដោយទទួលបានចំនួនអ្នកចូលទស្សនាប្រមាណ ៩៧០ ០០០នាក់ នៅយប់បញ្ចាំងដំបូង និងឡើងដល់ ១លាននាក់ នៅថ្ងៃទី ២។ ជាក់ស្ដែងនៅថ្ងៃទី ៣ ក៏ស្រាប់តែកើនដល់ ២លាននាក់ ថ្ងៃទី៤ ចំនួន ៣លាន និងថ្ងៃទី ៥ មានប្រមាណ ៥លានឯណោះ។
ទស្សនា Trailer ខ្លីៗ៖
បើតាមវិបសាយ KDrama Buzz បានលើកឡើងថា រឿង "The Battleship Island” គឺជាខ្សែភាពយន្តដែលលក់សំបុត្រទស្សនាលឿនជាងគេប្រចាំឆ្នាំ គឺរហូតទៅដល់ ៥លានសន្លឹក ក្នុងប្រទេសកូរ៉េខាងត្បូង ត្រឹមរយៈពេលដ៏ខ្លីបំផុត។
នេះសបញ្ជាក់ថា ក្នុងចំណោមភាពយន្តកុនកូរ៉េ រឿង "The Battleship Island” ក្លាយជារឿងកំពូលដែលលក់សំបុត្រអស់លឿនជាងគេ ចំនួនជាង ៩៧០ ៥០០ នៅថ្ងៃដំបូង ដែលបានវ៉ាដាច់ ចំនួនសំបុត្ររបស់រឿង "Train To Bsan” ដែលលក់អស់ត្រឹមជាង ៨៧២ ៦០០ប៉ុណ្ណោះ។
គួរបញ្ជាក់ថា សាច់រឿងរបស់ភាពយន្តមួយនេះនិយាយរយៈពេលមួយនៃការកាប់របស់ជប៉ុន លើកោះ Hashima ដែលជាកន្លែងដែលពួកគេប្រើប្រាស់កម្លាំងពលកម្មជនជាតិកូរ៉េឲ្យធ្វើការឥតឈប់។ ដោយឈឺចាប់ពេក ទើបជនជាតិកូរ៉េប្រហែលជាង ៤០០នាក់បានរកមធ្យោបាយរត់គេចខ្លួនចេញពីកោះនោះ។ "The Battleship Island" សម្ដែងដោយតារាសម្ដែង Hwang Jung Min, So Ji Sub, Song Joong Ki, Lee Jung Hyun និង Kim Soo Ahn ព្រមទាំងតារាសម្ដែងជាច្រើនរូបទៀត៕
ចុចអាន៖