ហេតុ​តែ​ស្រលាញ់​សមាជិក​ក្រុម​ BTS ពេក ក្មេង​ស្រី​​ម្នាក់​ហ៊ាន​​ធ្វើ​រឿង​ដ៏​គ្រោះ​ថ្នាក់​បំផុត​

  • 2017-08-03 02:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​ BTS កំពុង​តែ​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ នៅ​ពេល​យក​ញញួរ​ញាត់​ចូល​ក្នុង​មាត់។

ម្ចាស់​គណនី​ Twitter ឈ្មោះ​ Kaley បាន​ជជែក​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​របស់​នាង​ពី​ក្រុម​ចម្រៀង​សំណព្វ​ចិត្ត​ BTS ថា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ BTS ស្រស់​សង្ហា​ណាស់​ ហើយ​ថែម​ទាំង​និយាយ​ថា​ខ្លួន​អាច​ញាត់​ញញួរ​ចូល​មាត់​ទៀត។ ពេលនោះ​មិត្ត​របស់​នាង​ក៏​និយាយ​ថា​ នាង​អួត​ជ្រុល​ ស្រាប់​តែ​ភ្លាមៗ​ Kaley យក​ញញួរ​ញាត់​ចូល​មាត់​ តែ​ជា​អកុសល​វា​នៅ​ជាប់​ក្នុង​មាត់​តែ​ម្ដង។

យ៉ាង​ណា​មិញ​ ទម្រាំ​យក​ញញួរ​ចេញ​ពី​មាត់​មក​វិញ​ អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ BTS រូប​នេះ​ចំណាយ​ពេល​ជាង​ ១០​នាទី​ឯណោះ​ ហើយ​ចាប់​ពី​ពេល​នោះ​នាង​ក៏​ចាប់​ផ្ដើម​ល្បី​ពេញ​អ៊ីនធឺណិត​តែ​ម្ដង។

នេះ​គឺ​ជា​គំរូ​អាក្រក់​ និង​ទង្វើ​ដ៏​គ្រោះថ្នាក់​បំផុត​ ហើយ​ក៏​មិន​គួរ​ត្រាប់​តាម​ដែរ​ ដូច្នេះ​ជៀសវាង​ដាច់ខាត​ មិន​ត្រូវ​អនុវត្ត​នៅ​ផ្ទះ​ឡើយ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី