រឿង​ហូលីវូដ​ទាំង​១០​ ​តួ​ឯក​ស្រលាញ់​គ្នា​មែន​ទែន​ពេលកំពុង​ថត​រឿង

  • 2017-08-10 08:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ​សម្ដែង​រឿង​ ជា​ពិសេស​គឺ​រឿង​ស្នេហា​តែង​តែ​តម្រូវ​ឲ្យ​តួ​ឯក​ស្រី​​និង​ប្រុស​មាន​ភាព​ជិតស្និទ្ធ​ឲ្យ​ដូច​ជា​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​ក្រៅ​សាច់​រឿង​អីចឹង​។

ចំពោះ​ការ​សម្ដែង​ខ្លះ​គឺ​មាន​ការ​លំបាក​ ក៏​ប៉ុន្តែ​សម្រាប់​តួអង្គ​ខ្លះ​ការ​សម្ដែង​ឈុត​ឆាក​ទាំង​នេះ​គឺ​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​ ដោយ​សារ​តែ​ពួក​គេ​បាន​ស្រលាញ់​គ្នា​ពិត​ប្រាកដ​ខណៈ​ពេល​ដែល​កំពុង​តែ​ថត ធ្វើ​ឲ្យ​ពួក​គេ​សម្ដែង​ចេញ​មក​គឺ​ដូច​ពិតៗ​តែ​ម្ដង៕

ហើយ​នេះ​ជា​បណ្ដា​រឿង​​ទាំង​១០​ដែល​តួអង្គ​​ស្រលាញ់​គ្នា​ពេល​ថត​រឿង៖

១. រឿង​ Gigli ឆ្នាំ​ ២០០៣

បើ​តាម​សាច់​រឿង​តួអង្គ​ Ricki សម្ដែង​ដោយ​ Jennifer Lopez ជា​តួអង្គ​ឃាត​ករ​និង​មិន​ចូលចិត្ត​មនុស្ស​ប្រុស​ តែ​បែរ​ជា​បាក់​ចិត្ត​ស្រលាញ់​លើ​តួឯក Larry សម្ដែង​ដោយ​លោក Ben Affleck។ ពួក​គេ​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ស្រលាញ់​គ្នា​ពេល​កំពុង​ថត​រឿង​រហូត​ដល់​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ពិត​ប្រាកដ​អស់​រយៈ​ពេល​យ៉ាង​យូរ​។

២. រឿង Vicky Cristina Bercelona ឆ្នាំ ២០០៨

នៅ​ក្នុង​រឿង​នេះ​តារា​សម្ដែង Penelope Cruz និង​ Javier Bardem បាន​សម្ដែង​ជា​គូ​ស្នេហ៍​រៀប​ការ​ហើយ​ដ៏​ចម្លែក​មួយ​គូ។ ដោយ​សារ​តែ​ថត​រឿង​នេះ​ពួក​គេ​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គ្នា​រហូត​ដល់​ចូល​រោង​ការ។

៣. រឿង Cruel Intentions ឆ្នាំ ១៩៩៩

បើ​និយាយ​ពី​តួអង្គ Reese Witherspoon និង Ryna Phillippe វិញ​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​អារម្មណ៍​លើ​គ្នា​ខ្លាំង​ខណៈ​ពេល​សម្ដែង​រឿង "Cruel Intention”។ ហេតុ​ដូច្នេះ​ហើយ​ទើប​ឈុត​ឆាក​ស្នេហា​ខ្លះ​នៅ​ក្នុង​រឿង​នេះ​គឺ​ពិត​ជា​ដូច​ការ​ពិត​ខ្លាំង។

៤. រឿង The Apartment ឆ្នាំ ១៩៩៦

ក្នុង​ពេល​កំពុង​តែ​ថត​តារា​សម្ដែង​ស្រី​​សញ្ជាតិ​អ៊ីតាលី Monica Bellucci និង​តារា​សម្ដែង​សញ្ជាតិ​បារាំង​លោក Vincent Cassel ចាប់​ផ្ដើម​ស្គាល់​គ្នា ហើយ​​ពួក​គេ​ទាំង​ពីរ​បាន​ក្លាយ​​ជា​គូស្នេហ៍​ដ៏​ល្បី​ឈ្មោះ​មួយ​ប្រចាំ​ពិភព​ភាពយន្ត ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​​ដើរ​ដល់​ផ្លូវ​បំបែក​ទៅ​ហើយ។

៥. រឿង The Rum Diary ឆ្នាំ ២០១០

ដោយ​សារ​តែ​រឿង​នេះ​ហើយ​ទើប​តារា​ប្រុស​សម្បូរ​ស្នេហ៍ Johnny Depp បាន​ជួប​គ្នា​ជាមួយ​តារា​សម្ដែង​ Amber Heard។​ ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រហូត​បែក​បះ​នៅ​ដើម​ឆ្នាំ ២០១៧​នេះ។

៦.​​ រឿង Step Up ឆ្នាំ ២០០៦

អ្នក​ស្រលាញ់​ភាព​យន្ត​លក្ខណៈ​តន្ត្រី​និង​ក្បាច់​រាំ​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់​រឿង​មួយ​នេះ។ ក្នុង​រឿង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត​នឹង​ក្បាច់​រាំ​ដ៏​រស់​រវើក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​រឿង​ដែល​បង្កាត់​ភ្លើង​ស្នេហា​របស់​តារា​សម្ដែង Channing Tatum និង​ Jenna Dewan ផង​ដែរ។ សម្រាប់​ពេល​នេះ​ពួក​គេ​ទាំង​ពីរ​បាន​រៀប​ការ​និង​មាន​កូន​ស្រី​ម្នាក់​ជាមួយ​គ្នា។

៧. រឿង Days of Thunder ឆ្នាំ ១៩៩០

រឿង​នេះ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដំបូង​ៗ​របស់​ Nicole Kidman ។ នៅ​ក្នុង​រឿង​នេះ​នាង​បាន​ជួប​ជាមួយ​ Tom Cruise ហើយ​ទំនាក់​ទំនង​របស់​ពួក​គេ​ពិត​ជា​ស្អិតរមួត​រហូត​បាន​ទាក់​ទង​គ្នា​ពិត​ប្រាកដ​ទៀត​ផង​ ដែល​ពេល​នេះ​គូ​ស្នេហ៍​មួយ​គូ​នេះ​ធ្លាប់​ជា​គូស្នេហ៍​ដ៏​ល្បី​មួយ​នៅ​ហូលីវូដ។

៨. រឿង Alfie ឆ្នាំ ២០០៤

សម្រាប់​ការ​ថត​រឿង​នេះ​តារា​ប្រុស​សម្បូរ​ស្នេហ៍​ Jude Law មិន​មាន​ភាព​លំបាក​អ្វី​សោះ​ពេល​សម្ដែង​ជា​តួឯក​ប្រុស​ ជា​ពិសេស​ឈុត​ឆាក​ស្នេហា​ជាមួយ​តួអង្គ​ស្រី​​ Sienna Miller។​ នេះ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​មាន​​ចិត្ត​លើ​គ្នា​ទាំង​ក្នុង​និង​ក្រៅ​សាច់​រឿង។

៩. រឿង Mr. & Mrs. Smith ឆ្នាំ ២០០៥

ដោយ​សារ​តែ​រឿង​នេះ​ Angelina Jolie និង Brad Pitt បាន​ចាប់​ចិត្ត​ស្រលាញ់​គ្នា​​ហើយ​​ព្រម​ទាំង​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​មាន​កូន​៣​នាក់​ជាមួយ​គ្នា​និង​កូន​ចិញ្ចឹម​ជា​ច្រើន​អ្នក​ តែ​គួរ​ឲ្យ​សោក​ស្ដាយ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់។

១០. រឿង The Amazing Spider-Man ឆ្នាំ​ ២០១២

តួអង្គ​ Spider-Man សម្ដែង​ដោយ Andrew Garfield និង​តួអង្គ​ឯក​ស្រី Emma Stone ពិត​ជា​មាន​អារម្មណ៍​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​បន្ទាប់​ពី​បាន​សម្ដែង​​រឿង​នេះ​ជាមួយ​គ្នា។ សម្រាប់​ពេល​នេះ​ពួក​គេ​បាន​បែក​គ្នា​ទៅ​ហើយ​ក៏​ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​ជួប​គ្នា​​សម្រាប់​ពេល​ខ្លះ​ៗ​៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី