២០​ឆ្នាំ​ក្រោយ​សម្តែង តួ​រឿង "Titanic” ជួប​ជុំ​​គ្នា​​​លំហែ​កាយ​នៅ​បារាំង ផ្អែម​ល្ហែម​ដូច​​ប្តី​​ប្រពន្ធ

  • 2017-08-17 07:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Leonardo DiCaprio និង​តារា​សម្ដែង​ Kate Winslet ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្បាស់​ក្រោយ​ពួក​គេ​​សម្ដែង​រឿង​ដ៏​ល្បី​មួយ​ជាមួយ​គ្នា​គឺ​រឿង "Titatic” កាល​ពី​ឆ្នាំ ១៩៩៧។

រហូត​មក​ដល់​ពេល​នេះ គឺ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​ អ្នក​ទាំង​ពីរ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា។

តារា​ទាំង​ពីរ​ដូង​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្នាក់​នៅ​ជាមួយ​គ្នា​នៅ​វីឡា​របស់​លោក Leonardo ដែល​មាន​ទី​តាំង​នៅ​ទីក្រុង Saint-Tropez ប្រទេស​បារាំង​កាល​ពី​ចុង​ខែ​កក្កដា ហើយ​បើ​សិន​ជា​តាម​ការ​សង្កេត​អ្នក​ទាំង​ពីរ​គឺ​ពិត​ជា​ស្និទ្ធ​ស្នាល​ខ្លាំង​ណាស់។

Leo និង Kate ពេល​លំហែកាយ​នៅ​ប្រទេស​បារាំង

ក្នុង​ពេល​នោះ​ដែរ​តារា​សម្ដែង​ Kate Winslet បាន​មក​ចូល​រួម​កម្មវិធី​រៃអង្គាស​លុយ​សប្បុរសធម៌​ប្រចាំ​ឆ្នាំ​ "the Leonardo DiCaprio Foundation” ហើយ​ក៏​សម្រេច​ចិត្ត​ចំណាយ​ពេល​ខ្លះ​ដើម្បី​លំហែ​កាយ​ជាមួយ​មិត្ត​ចាស់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា។

ឈុត​ឆាក​សម្ដែង​ក្នុង​រឿង Titanic

​ខណៈ​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​ដំបូង​ក្នុង​រឿង​ “Titanic” Kate មាន​អាយុ​ ២១​ឆ្នាំ​ចំណែក​ឯ Leo មាន​អាយុ​ ២២​ឆ្នាំ​ប៉ុណ្ណោះ​ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​សម្ដែង​សម​គ្នា​និង​ធ្លាប់​ត្រូវ​អ្នក​គាំទ្រ​ផ្គូផ្គង​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ៕

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី