តួ​ឯក​ស្រី​រឿង “Titanic” ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ Leonardo ឈ្នះ​ពាន Oscar

  • 2016-03-01 13:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុង​ពេល​តារា​ជួរ​មុខ​អាមេរិក Leonardo DiCaprio ដែល​ជា​តួ​ឯក​ប្រុស​រឿង “Titanic” បាន​ឈ្នះ​ពាន​តួ​ឯក​ប្រុស​ល្អ​បំផុត​ក្នុង​កម្មវិធី Oscarជា​លើក​ដំបូង​​ តារា​សម្ដែង​ស្រី​​អង់គ្លេស Kate Winslet ដែល​ជា​​តួ​ស្នេហា​ជាមួយ​គ្នា​ក្នុង​រឿង​ខាងលើ​​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​រហូត​ស្រក់​ទឹក​ភ្នែក។

 

 

តារា​ស្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​ឱប​ដៃ​នឹង​មាត់​ ខណៈ​ទឹកភ្នែក​ហូរ​ចុះ ​​ពេលLeonardo ឡើង​ទទួល​ពាន​និង​ថ្លែង​សន្ទរកថា​​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​និង​មិត្តភ័ក្ដិ។ ​ DiCaprio បាន​ទន្ទឹម​រង់ចាំ​ពាន​មួយ​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ចុងក្រោយ​ក្ដី​ស្រមៃ​ក៏​ក្លាយ​ជា​ការពិត។

 

ផ្ទុយ​ពី​ការ​សប្បាយ​របស់​​តួ​ប្រុស​រឿង "The Revenant” នាង Kate Winslet គឺ​មិន​បាន​ឈ្នះ​ពាន​អ្វី​នោះ​ទេ​បាន​ត្រឹម​តែ​មាន​ឈ្មោះ​ដណ្ដើម​ពាន​Best Supporting Actress សម្រាប់​រឿង “Steve Jobs” ។ Leonardo និង​ Kate ចាប់​ផ្ដើម​ទទួល​ប្រជាប្រិយ​ភាព​ បន្ទាប់​ពី​សម្ដែងតួ​​ស្នេហា​កម្សត់ Jack និង Rose ក្នុង​រឿង​ “Titanic” ៕

 

 

 

ចុចអាន៖តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ standard

អត្ថបទថ្មី