តួឯកក្នុងរឿង "Titanic” Jack និង Rose ជួបគ្នាក្នុងកម្មវិធី Oscar ២០១៦
- 2016-02-29 17:20:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកក្នុងរឿង "Titanic” Jack និង Rose ជួបគ្នាក្នុងកម្មវិធី Oscar ២០១៦
ចន្លោះមិនឃើញ
អស់រយៈពេលជិត២ទសវត្ស តារាសម្ដែង Leonardo DiCaprio និង Kate Winslet បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងតាមរយៈការសម្ដែងជាតួស្នេហា Jack និង Rose ក្នុងរឿង "Titanic” ប៉ុន្តែពេលនេះពួកគេបានជួបគ្នាម្ដងទៀតលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Academy /Oscar Awards លើកទី៨៨ ឆ្នាំ២០១៦ ដែលកំពុងប្រារព្ធនៅក្រុង Los Angeles។
ក្នុងសំលៀកបំពាក់ឈុតខ្មៅ អ្នកទាំងពីរធ្វើឲ្យមនុស្សគ្រប់គ្នានឹកឃើញពេលដែលពួកគេចូលរួមជាមួយគ្នាក្នុងកម្មវិធី Golden Globes ១៩៩៨ នៅក្រុង Los Angeles និងស្លៀកឈុតខ្មៅដូចគ្នា។ ក្នុងកម្មវិធី Oscar Awards ព្រឹកនេះតារាទាំងពីសុទ្ធតែមានឈ្មោះដណ្ដើមពានរង្វាន់ដូចគ្នា ដោយ Leonardo ជាបេក្ខភាពដណ្ដើមពាន Best Actor សម្រាប់រឿង “The Revenant" ខណៈ Kate Winslet ចាំអ៊ុតពាន Best Supporting Actress សម្រាប់រឿង "Steve Jobs”៕
ពេលចូលរួម កម្មវិធីGolden Globes ១៩៩៨
ចុចអាន៖តួឯកប្រុស “Titanic” Leonardo រៀបរាប់ពីគ្រោះថ្នាក់៣ដងវិះនឹងអស់ជីវិត
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail