Emma Stone ដណ្ដើម​តំណែង​ Jennifer Lawrence ជា​តារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជា​ង​គេ​ប្រចាំ​ឆ្នាំ!

  • 2017-08-17 09:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Emma Stone បាន​ក្លាយ​ជា​តារា​ស្រី​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​នេះ​ បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី​ Forbes។ នាង​បាន​បំបាក់​តំណែង​ Jennifer Lawrence ដែល​​មាន​ចំណាត់​ថ្នាក់​លេខ​១​កាល​ពី​ឆ្នាំ ២០១៥ និង ២០១៦។

Emma Stone

តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ២៦​លាន​ដុល្លារ​ឯណោះ​ នេះ​គឺ​ដោយ​សារ​តែ​ការ​សម្ដែង​របស់​នាង​ក្នុង​រឿង "La La Land” ដែល​ធ្វើ​ឲ្យ​នាង​ឈ្នះ​​ពាន​​រង្វាន់​ Oscar។​

ចំណែក​ឯ​តារា​សម្ដែង Jennifer Aniston បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ដោយរក​ប្រាក់​ចំណូលបាន​ ២៥,៥លាន​ដុល្លារ​។ តារា​រូប​នេះ​នៅ​តែ​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ ទោះ​បី​ជា​​រឿង​ភាគ "Friends” នាង​បាន​បញ្ចប់​ក៏​ដោយ។ Jennifer បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​​​ "The Yellow Bird” នៅឆ្នាំ​នេះ​ ព្រម​ទាំង​ចូល​រួម​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗ​ ដូច​ជា Emirates airlines, Smartwater, និង Aveeno ជា​ដើម។

Jennifer Aniston

បើ​ក្រឡេក​មក​មើល​ Jennifer Lawrence វិញ​ឆ្នាំ​នេះ​បាន​ធ្លាក់​មក​ដល់​លេខ​៣ ដែលរក​​ប្រាក់​ចំណូលបាន ២៤លាន​ដុល្លារ បើ​ប្រៀប​ធៀប​នឹង​ចំណូល​ឆ្នាំ​មុន ៤៦លាន​ដុល្លារ​ គឺ​តិច​ជាង​សឹង​តែ​ពាក់​កណ្ដាល។ សម្រាប់​ចំណូល​ឆ្នាំ​នេះ​ Jennifer បាន​មក​ពី​សម្ដែង​ក្នុង​រឿង​ដូច​ជា "Mother!”, “Red Sparrow” និង​ការ​ផ្សព្វផ្សាយ​ផលិតផល​ Dior៕

Jennifer Lawrence

ខាងក្រោមនេះ គឹជាបញ្ជីឈ្មោះ​តារា​ស្រី​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១. Emma Stone ២៦លានដុល្លារ

២. Jennifer Aniston ២៥,៥​លាន​ដុល្លារ

៣. Jennifer Lawrence ២៤​លាន​ដុល្លារ

៤. Melissa McCarthy ១៨លាន​ដុល្លារ

៥. Mila Kunis ១៥,៥​លាន​ដុល្លារ

៦. Emma Watson ១៤លានដុល្លារ

៧. Charlize Theron ១២​លាន​ដុល្លារ

៨. Cate Blanchett ១២​លាន​ដុល្លារ

៩. Julia Roberts ១២​លាន​ដុល្លារ

១០. Amy Adams ១១,៥​លាន​ដុល្លារ

ចុច​អាន​អត្ថបទ៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី