ចប់បាត់! អតីត​តួ ​​Spider-Man សារភាព​រឿងមិន​នឹក​ស្មាន​ដល់​

  • 2017-07-06 08:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Andrew Garfield សារភាព​ថា​ខ្លួន​មិន​ប្រកាន់​នោះ​ទេ​ ចំពោះ​ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​មនុស្ស​ប្រុស។ តារា​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​ឱកាស​សួរ​នាំ​​សម្រាប់​រឿង​ល្ខោន​ថ្មី​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា "Angels In America”។

តារា​សម្តែង​ Andrew Garfield

បើ​តាម​សារព័ត៌មាន​ Gay Times តារា​សម្ដែង​រូប​នេះ​បាន​ថ្លែង​ថា​៖ "បើ​តាម​ខ្ញុំ​ដឹង​, ខ្ញុំ​មិន​មែន​ជា​ខ្ទើយ​ទេ។ ប៉ុន្តែ​ខ្ញុំ​ប្រហែល​ជា​អាច​ផ្លាស់​ប្ដូរ​នៅ​ពេល​ខាង​មុខ​​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា​វា​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​ស្វែង​យល់​ពី​អ្វី​ដែល​ថ្មី​ ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​សុំ​មិន​ទាន់​ចង់​​ធ្វើ​រឿង​ទាំង​នោះ​ទេ"។

​​នៅ​ក្នុង​រឿង​ល្ខោន​នោះ​​គឺ​និយាយ​អំពី​គូ​ស្នេហ៍​ពីរ​គូ​ ហើយ​ Andrew សម្ដែង​ជា​តួ​អង្គ​ស្រលាញ់​ភេទ​ដូច​គ្នា​ដែល​​កំពុង​តែ​តស៊ូ​នឹង​ជំងឺ​អេដស៍។ ហើយ​ដោយ​សារ​តែ​ពិបាក​ចិត្ត​នឹង​បញ្ហា​នេះ​ខ្លាំង​ពេក​ បាន​ធ្វើ​ឲ្យ​លោក​បាក់​បែក​ជាមួយ​នឹង​ដៃ​គូ​របស់​លោក​ ដែល​សម្ដែង​ដោយ​តារា​សម្ដែង James McArdle។

ឈុត​មួយ​នៅ​ក្នុង​រឿង​ល្ខោន​ "Angels In America"

មុន​នឹង​សម្ដែង​តួអង្គ​នេះ Andrew បាន​ចាប់​ផ្ដើម​មើល​កម្មវិធី "RuPaul's Drag Race” ដែល​ជា​កម្មវិធី​មួយ​ពេញ​និយម​សម្រាប់​បុរស​ភេទ​ទី​៣ ដើម្បី​រៀប​ចំ​ខ្លួន។​ តារា​រូប​នេះ​សារភាព​ថា​ខ្លួន​ពិត​ជា​ចូល​ចិត្ត​មើល​កម្មវិធី​នេះ​ខ្លាំង​ណាស់​ដោយ​និយាយ​ថា៖ "នេះ​គឺ​ជីវិត​របស់​ខ្ញុំ​ខាង​ក្រោយ​ឆាក​ល្ខោន​ដែល​ខ្ញុំ​សម្ដែង​។ ខ្ញុំ​គឺ​ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ហើយ​ពេល​នេះ​ គ្រាន់​តែ​មិន​មាន​បញ្ចូល​នឹង​សកម្មភាព​ផ្លូវកាយ។​"

Andrew Garfield ធ្លាប់​ទាក់​ទង​ជាមួយ​នឹង​តារា​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ Emma Stone កាល​ពី​ឆ្នាំ​ ២០១១​ ពេល​ចាប់​ផ្ដើម​សម្ដែង​រឿង​ “ The Amazing Spider-Man” ជាមួយ​គ្នា​ ហើយ​ក៏​បែក​បាក់​គ្នា​នៅ​ឆ្នាំ​ ២០១៥។ ប៉ុន្តែ​នៅ​ពេល​នេះ​ពួក​គេ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ហើយ​នៅ​តែ​ណាត់​ជួប​គ្នា​ជា​ញឹក​ញាប់៕

Andrew Garfield និង Emma Stone

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី