Katy Perry ត្រូវ​គេ​រិះ​គន់​នៅ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី (វីដេអូ)

  • 2017-07-06 03:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Katy Perry ត្រូវ​គេ​រិះ​គន់​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​ ដោយ​ចោទ​ថា​បាន​ធ្វើ​បាប​សត្វ​នៅ​ក្នុង​វីដេអូ​នោះ។

Katy Perry

កន្លង​មក​ Katy Perry ធ្លាប់​ត្រូវ​គេ​រិះ​គន់​ម្ដង​រួច​មក​ហើយ ដោយ​នាង​បាន​ប្រើ​សត្វ​ជា​ច្រើន​នៅ​ក្នុង​វីដេអូ​ចម្រៀង​ Roar របស់​នាង។ ហើយ​ទើប​ឥឡូវ​នេះ​តារា​វ័យ​៣២​ឆ្នាំ​ត្រូវ​គេ​រិះ​គន់​ម្ដង​ទៀត​ដោយ​សារ​ប្រើ​កូន​ឆ្កែ​របស់​នាង​ "Nugget” ឲ្យ​ទៅ​ចាប់​សត្វ​កៅឡា​នៅ​ក្នុង​ឈុត​ផ្សាយ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ក្រុមហ៊ុន​ "Myer”។

ឈុត​មួយ​ក្នុង​វីដេអូច​ម្រៀង Roar
Katy Perry និង​ឆ្កែ​របស់​នាង​ឈ្មោះ Nugget

តារា​ចម្រៀង​ប៉ុប​រូប​នេះ​ បាន​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ Witness Tour ឆ្នាំ​ ២០១៨​របស់​នាង​ ហើយ​ស្ប៉ត​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្រលាញ់​សត្វ។​

អ្នក​តំណាង​ប្រចាំ​ក្រុមហ៊ុន​ “Myer” បាន​ឆ្លើយ​តប​មក​កាន់​សារព័ត៌មាន​ Daily Mail ថា​​ពួក​គេ​នឹង​កាត់​ចោល​ចំណុច​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​សត្វ​មិន​ពេញ​ចិត្ត​ ហើយ​​ក៏​សុំ​ទោស​ចំពោះ​កំហុស​នេះ​ផង​ដែរ។

ទស្សនា​ស្ប៉ត​ពាណិជ្ជកម្ម​នេះ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី