ដឹង​​មូលហេតុ​ដែល Ed Sheeran សម្រេច​ចិត្ត​ឈប់​ប្រើ​បណ្ដាញ​សង្គម​ Twitter

  • 2017-07-04 06:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ម្ចាស់​បទ​ “Shape Of You” លោក​ Ed Sheeran សម្រេច​ចិត្ត​ឈប់​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Twitter ដោយ​សារ​តែ​មាន​អ្នក​ប្រើ​បណ្ដាញ​​សង្គម​នេះ​មក​បង្ហោះ​និយាយ​រឿង​មិន​ល្អ​ចំពោះ​លោក​ច្រើន​ពេក។

តារា​វ័យ​២៦​ឆ្នាំ​រូប​នេះ​ប្រាប់ថា ​ខ្លួន​នឹង​មិន​សកម្ម​នៅ​លើ​វិប​សាយ​បណ្ដាញ​សង្គម​នេះ​ទៀត​ឡើយ ដោយ​សារ​តែ​សម្បូរ​ដោយ​មនុស្ស​ដែល​និយាយ​រឿង​អាក្រក់​ច្រើន​ពេក។

ហើយ​តារា​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៅ​លើ​ករណី​ដែល​អ្នក​គាំទ្រ​របស់​កំពូល​តារា​ចម្រៀង​ Lady Gaga មាន​ការ​យល់​ច្រឡំ​ថា​លោក​​បាន​និយាយ​ពាក្យ​ពេចន៍​មិន​សម​រម្យ​ដល់​តារា​ល្បី​ម្នាក់​នេះ។ Ed Sheeran​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ The Sun ថា៖ "អ្នក​គាំទ្រ​ Lady Gaga បាន​អាន​កិច្ច​សម្ភាសន៍​មួយ ហើយ​ក៏​ស្រាប់​តែ​គិត​ថា​ខ្ញុំ​និយាយ​មិន​ល្អ​ចំពោះ​នាង​ហើយ​ក៏​ចាប់​ផ្ដើម​ថា​ឲ្យ​ខ្ញុំ​តែ​ម្ដង។ ហើយ​វា​មិន​មាន​អ្វី​ដែល​ទាក់ទង​នឹង​នាង​ទាល់​តែ​សោះ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា Twitter តែង​តែ​ជា​កន្លែង​ដែល​មនុស្ស​ចេះ​តែ​កំណត់​រឿង​ឫ​បង្កើត​រឿង​អ្វី​មួយ​តាម​តែ​អំពើ​ចិត្ត"។

តារា​ចម្រៀង​ Ed Sheeran មិន​​ទាន់បាន​លុប​​គណនី​ Twitter របស់​ខ្លួន​ចោល​ទេ​សម្រាប់​ពេល​នេះ៕

ចុច​អាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី