Ed Sheeran ច្រានចោលរឿងលាឈប់ពីវិស័យចម្រៀង ព្រោះរៀបការ
- 2017-04-27 02:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ច្រានចោលរឿងលាឈប់ពីវិស័យចម្រៀង ព្រោះរៀបការ
ចន្លោះមិនឃើញ
ព័ត៌មានលេចឮថ្មីៗនេះទាក់ទងនឹងម្ចាស់បទ Shap Of You រូបនេះដែលចូលនិវត្តន៍បន្ទាប់ពីទទួលបានជោគជ័យខាងសិល្បៈចម្រៀងធ្វើឲ្យអ្នកគាំទ្រជាច្រើននៅមិនសុខបក់មិនល្ហើយ។
ដោយសារតែភាពជោគជ័យយ៉ាងខ្លាំងរបស់របស់អាល់ប៊ុម Divide ជាពិសេសបទ "Shape Of You” ដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅតារាងចម្រៀង Billboad 100 ដល់ទៅ ១៣ សប្ដាហ៍ជាប់ៗគ្នា។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ការត្រលប់មកវិញរបស់លោក ហើយអាចចូលនិវត្តន៍បាន។ នេះបើតាមប្រភពមួយ។
ប្រភពនោះបានបន្តទៀតថា Ed ទទួលបានអ្វីគ្រប់បែបយ៉ាងដែលលោកចង់បានក្នុងសិល្បៈចម្រៀង។ គាត់ស្រលាញ់អ្វីដែលគាត់ធ្វើ ប៉ុន្តែគាត់ក៏ចង់បានជីវិតបែបសាមញ្ញៗ ផងដែរ។ នេះបើតាម សារព័ត៌មាន Daily Star។ លើសពីនេះទៅទៀត នៅពេលដែលលោកមានគ្រួសារ តារាចម្រៀងសក់ក្រហមនេះចង់ផ្តល់ពេលវេលាច្រើនចំពោះប្រពន្ធនិងកូន ជាជាងសិល្បៈ។
ប៉ុន្តែ Ed បានច្រានចោលព័ត៌មាននេះថាវាមិនពិតទេ៕