តារា​ចម្រៀង Ed Sheeran និង Emili Sande ទទួល​បាន​ពាន​​កិត្តិយស​​ដ៏​ធំ​មួយ​ពី​ម្ចាស់ក្សត្រី​អង់គ្លេស

  • 2017-06-18 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ម្ចាស់​បទ "Shape of You” គឺ​លោក Ed Sheeran និង​តារា​ចម្រៀង​ល្បី​ឈ្មោះ Emili Sande បាន​ទទួល​កិត្តិយស​នូវ​ពាន​ MBE ​ម្នាក់​មួយ​សម្រាប់​ការបម្រើ​ខាង​វិស័យ​ចម្រៀង​របស់​ពួកគេ។

MBE គឺ​ជា​ពាក្យ​កាត់​មក​ពី (Member of the Most Excellent Order of the British Empire) គឺ​ជា​មនុស្ស​ដែល​ល្អ​បំផុត​ចំពោះ​កិច្ច​ការ​បម្រើ​សង្គម​របស់​គេ​ សម្រាប់​សហគមន៍​និង​ប្រទេស​ជាតិ​នៃ​ចក្រភព​អង់គ្លេស។

​លោក Ed Sheeran ជា​តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ Grammy ចំនួន​២ដង​រួច​មក​ហើយ។ ហើយ​កាល​ពី​ឆ្នាំ ២០១៥ អាល់ប៊ុម​ចម្រៀង​ឈ្មោះ​ "X” របស់​លោក​ក៏​ឈ្នះ​បាន​ពាន​រង្វាន់​ Brit Award មួយ​សម្រាប់​អាល់ប៊ុម​នោះ។

ចំណែក​ឯ​តារា​ចម្រៀង​វ័យ​​៣០ឆ្នាំ​ Emili Sande ក៏​មាន​ប្រវត្តិ​មិន​ធម្មតា​ក្នុង​តន្ត្រី​ដែរ ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Ivor Novello Awards ចំនួន​ពីរ​សម្រាប់​បទ​ចម្រៀង​ល្បី​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា "Next To Me”។

តារា​ចម្រៀង​ទាំង​ពីរ​រូប​សុទ្ធ​តែ​មាន​ប្រវត្ត​ក្នុង​ការ​ចូល​រួម​ការងារ​មនុស្ស​ធម៌​និង​ ជួយ​ដល់​ជន​រង​គ្រោះ​ដែល​មាន​បញ្ហា​អំពី​ជំងឺ​មហារីក​ និង​អេដស៍​ផង​ដែរ។

តារា​ចម្រៀង​ទាំង​ពីរ​រូប​នេះ​នឹង​ទទួល​យក​ពាន​នៃ​ការ​តែង​តាំង​នោះ​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ