Bella Hadid លេងសុទ្ធតែឈុតបង្ហាញល្វែងលើទាំងអស់ ក្នុងកម្មវិធីបង្ហាញម៉ូដថ្មី
- 2017-07-05 09:17:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bella Hadid លេងសុទ្ធតែឈុតបង្ហាញល្វែងលើទាំងអស់ ក្នុងកម្មវិធីបង្ហាញម៉ូដថ្មី
ចន្លោះមិនឃើញ
តារាម៉ូដែលល្បីឈ្មោះ Bella Hadid បានបង្ហាញខ្លួនជាមួយនឹងឈុតសំលៀកបំពាក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងកម្មវិធីបង្ហាញម៉ូដ Alexandre Vauthier នៅ Haute Coutre Fashion Week ទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃអង្គារ។
តារាម៉ូដែលវ័យ២០ឆ្នាំរូបនេះ បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុតមួយដែលតម្រូវឲ្យនាងពាក់អាវស្បៃនៅល្វែងលើ ដោយមិនមានអាវទ្រនាប់ ដែលស្លៀកពាក់ជាមួយនឹងមួកពណ៌ខ្មៅនិងក្រវិលដែលមើលទៅពិតជាស្រស់ស្អាតនិងគូរឲ្យទាក់ទាញ។
ក្នុងឱកាសនោះនាងក៏បានស្លៀកសំលៀកបំពាក់មួយឈុតទៀត ដែលនាងស្លៀកឈុតពណ៌ប្រាក់ អមជាមួយខ្សែក្រវាត់ពណ៌ខ្មៅ ដែលចំហកណ្ដាលល្វែងលើ ហើយពិតជាស្រស់ស្អាតមិនចាញ់ម៉ូដមួយទៀតទេ៕
ប្រិយមិត្តយល់យ៉ាងណាដែរចំពោះសំលៀកបំពាក់ពីរឈុតនេះ???
ចុចអាន៖
ឈុតនេះរបស់ Emma Watson ពិតជាស្រស់ស្អាតខ្លាំង ពេលនាងចូលរួមកម្មវិធីមួយ
គ្រាន់តែដឹងតម្លៃខោអាវ Kimberly ពាក់នៅបារាំង ភ្ញាក់ចង់ផ្ងារក្រោយ
មិនធម្មតាទេតម្លៃឈុតដែល Jennie ក្រុម BLACKPINK និង BoA ធ្លាប់ពាក់នេះ!