គ្រាន់តែ​ដឹង​តម្លៃ​ខោអាវ Kimberly ពាក់​នៅ​បារាំង​ ភ្ញាក់ចង់​ផ្ងារ​ក្រោយ

  • 2017-07-05 06:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​រឿង​មិន​ធម្មតា​សម្រាប់​តារា​ស្រី​ថៃ Kimberly នៅ​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​ បាន​លេងឈុត​សម្លៀកបំពាក់​ម៉ាក​ Chanel កាលីបៗ​អស់​ស្ទះ​ ហើយ​តម្លៃ​វិញ​មិន​ចេះ​តិច។

គូស្នេហ៍​របស់​ Mark Prin នាង​ Kimberly បាន​បង្ហាញ​ខ្លួន​ជាមួយ​សម្លៀកបំពាក់​ ដែល​ត្រូវ​បាន​ដឹង​ថា​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ បើ​តាម​គណនី​ Instagram មួយ​ដែល​មាន​ឈ្មោះ​ថា​ @kimberleystyle បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​អាវ​ក្រៅ​ម៉ាក​ Chanel មាន​តម្លៃ​ ៦,២០០​ដុល្លារ​ ហើយ​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​វ៉ែនតា​ដែល​មាន​តម្លៃ​ ៥៧៥ ដុល្លារ​ ព្រម​ជាមួយ​កាបូប​ស្ពាយ​ចំហៀង​ "Chanels Gabrielle Hobo” ពណ៌​ទឹកប្រាក់​ថ្លៃ​ ៣,៦០០​ដុល្លារ។ នាង​កាន់​តែ​កាលីប​ ពេល​ស្លៀក​ខោខោវប៊យ​ ដែល​មាន​តម្លៃ​ ១៦៥ដុល្លារ​ បន្ថែម​ជាមួយ​ស្បែក​ជើង​ក​វែង​ដ៏​ទាន់​សម័យ​ តម្លៃ​ ៤,១១៤​ដុល្លារ។ អ្វី​កាន់​តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​នោះ​គឺ​ បូរ​សំណាញ់​ Gigi Violette មាន​តម្លៃ​ ១៨២ ដុល្លារ៕

ចង់​ដឹង​ថា​ស្រស់​ស្អាត​កម្រិត​ណា​ទស្សនា​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី