មិនធម្មតាទេ​តម្លៃ​ឈុត​​​ដែល Jennie ក្រុម​ BLACKPINK និង BoA ធ្លាប់​ពាក់​នេះ!

  • 2017-06-27 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie សមាជិក​ក្រុម​ BLACKPINK និង​កំពូល​តារា​ចម្រៀង BoA សុទ្ធ​តែ​ធ្លាប់​ស្លៀក​ឈុត​នេះ​ ដែល​មាន​តម្លៃ​ដល់​ទៅ ៥,០០០​ដុល្លារ​ ឯណោះ។

តារា​ចម្រៀង​ទាំង​ពីរ​មាន​គំលាត​អាយុ​ខុស​គ្នា​ដល់ទៅ​ ១០​ឆ្នាំ​ឯ​ណោះ ប៉ុន្តែ​ពួក​គេ​នៅ​អាច​ស្លៀក​ឈុត​ដូច​គ្នា​មួយ​នេះ ហើយ​មើល​ទៅ​សក្ដិសម​ដូច​គ្នា។

សំលៀក​បំពាក់​នេះ​មាន​ឈ្មោះ​ថា "Leoparrd asymmetrical mini dress” មាន​ពណ៌​ខ្មៅ​លាយ​ពណ៌​គុជ​ ដែល​ជា​ផលិត​ផល​មក​ពី​ក្រុម​ហ៊ុន​ហ្វេ​សិន "Saint Laurent”។ វា​គឺ​ជា​ផ្នែក​មួយ​របស់​Winter 17 Collection និង​មាន​តម្លៃ​ប្រហែល​ជា ៤,៩៩០ដុល្លារ។

តារា​ចម្រៀង BoA បាន​ស្លៀក​ឈុត​នេះ​នៅ​ក្នុង​វីដេអូ​ចម្រៀង​ត្រលប់​មក​វិញ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា "Camo” និង​បាន​បង្ហាញ​នៅ​លើ​រូប​ថត​ផ្សព្វផ្សាយ​ MV ទៀត​ផង​។

ចំណែក​ឯ​ Jennie វិញ​នាង​បាន​ស្លៀក​ឈុត​នេះ​នៅ​លើ​គម្រប​​ទស្សនាវដ្ដី​ Dazed Korea កាល​ពី​ខែ​មេសា​។ ហើយ​នាង​បាន​បន្ថែម​ជាមួយ​ឈុត​នេះ​នូវ​ក្រវិល​មួយ​គូរ​ដែល​ជា​ផលិត​ផល​របស់ "Saint Laurent” ផង​ដែរ​៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ