ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ភ្លឹក​​ នឹង​​​​ម៉ូដ​សំលៀក​បំពាក់​ថ្មី​​​ៗ​ប្លែក​ភ្នែក​យប់​មិញ

  • 2017-06-24 04:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​នាក់​បាន​​ភ្លាំង​ភ្លឹក​ និង​ការ​​ដើរ​ម៉ូដ​របស់​តារា​​បង្ហាញ​ម៉ូដ​សំលៀក​​បំពាក់​ថ្មី​ ៗ​ប្រុស​ស្រី​ជា​ច្រើន​រូប​ នៅ​ក្រុម​ហ៊ុន​ Audi Phnom Penh ។ ក្រោម​ការ​រៀប​ចំ​ទស្សនាវដ្ដី​ ហ្វាសសិនឡាប​។

បើ​តាម​អ្នក​គ្រប់​គ្រង​ទី​ផ្សារ​នៅ​ទស្សនាវដ្ដី​ហ្វាស​សិន​ឡាប(Fashion Lab Magazine)​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ Sabay ថា កម្ម​វិធី​ដែល​ធ្វើ​ឡើង​ថ្ងៃ​នេះ​ក្នុង​គោល​បំណង​​ចង់​បង្ហាញ​ការ​រចនា​ម៉ូដ​សំលៀក​បំពាក់​​ថ្មីៗ​ប្លែក​ភ្នែក​ដែល​កើត​ឡើង​ចេញ​​ពី​គំនិត​នៃ​ថាមពល​ សកម្មភាព​ មនោ​សញ្ចេតនា​ និង​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​បាន​បង្កើត​ជា​ម៉ូដ​ថ្មី​ប្លែក​ភ្នែក​នេះ​ឡើង​ដើម្បី​បង្ហាញ​ទៅ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​បាន​ទស្សនា​។​​

អ្នក​គ្រប់​គ្រង​ទី​ផ្សារ​រូប​នេះ​បន្ត​ថា​៖​" ចាស​អូន​សម្រាប់​អ្នក​ដើរ​ម៉ូដ​ថ្ងៃ​នេះ​ទាំង​ប្រុស​ទាំង​ស្រី​សរុប​៣៥ នាក់​។ ក្នុង​នោះ​មាន​អ្នក​ដើរ​ម៉ូដ​ស្រី​១៥ នាក់ និង​អ្នក​ដើរ​ម៉ូដ​ប្រុស​មាន​២០​ នាក់"។

អ្នក​ដើរ​ម៉ូដ​ប្រុស​ស្រី​ទាំង​៣៥ រូប​នេះ​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង​ពី​ទស្សនាវដ្ដី​ហ្វាស​សិន​ឡាប​។​ ដោយ​ជ្រើស​ជ្រើស​ទៅ​តាម​ទម្រង់​មុខ​មិន​​ពី​ពណ៌​សម្បុរ​ស ឬ​ខ្មៅ​នោះ​ទេ​ ចំណែក​ឯ​កម្ពស់​វិញ​ចាប់​ពី​១ម៉ែត្រ ៧០ សង់ទីម៉ែត្រ​ឡើង​ទៅ​។ នាង​បន្ថែម​។

ទស្សនា​ទិដ្ឋភាព​ម៉ូដ​សំលៀក​បំពាក់​ប្លែក​ភ្នែក​កាល​ពី​យប់​មិញ​ទាំង​អស់​គ្នា​៖​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម