វីដេអូ​ស្ដែង​ៗ​ តារា​សម្ដែង​ Tom Cruise លោត​បុក​ជញ្ជាំង​បាក់​ឆ្អឹង​ មើល​ហើយ​ស្រៀវ​ជំនួស

  • 2017-08-15 04:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​រឿង "The Mummy” តារា​សម្ដែង​ Tom Cruise ទើប​តែ​ជួប​គ្រោះ​ថ្នាក់​មួយ​ខណៈ​ពេល​ថត​រឿង​ "Mission: Impossible” វគ្គ​ថ្មី​ ធ្វើ​ឲ្យ​លោក​បាក់​ឆ្អឹង​ដល់​ទៅ​ពីរ​ឯណោះ។

តារា​សម្ដែង Tom Cruise

តារា​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ជា​តារា​ល្បី​ម្នាក់​ខាង​សុខ​ចិត្ត​ សម្ដែង​ឈុត​ឆាក​គ្រោះ​ថ្នាក់​ជា​ច្រើន​ដោយ​ខ្លួន​ឯង​ជា​ញឹក​ញាប់។ ដោយ​សារ​តែ​ទម្លាប់​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​បាក់​ឆ្អឹង​ដល់​ទៅ​​ពីរ​កន្លែង​សម្រាប់​ការ​ថត​រឿង​ថ្មី​នេះ​ ដោយ​បាន​លោត​បុក​ជញ្ជាំង​ក្នុង​ឈុត​មួយ​។

មិន​ត្រឹម​តែប៉ុណ្ណោះ​​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​នេះ​ Tom Cruise នឹង​ត្រូវ​ការ​ពេល​វេលា​​រាប់​ខែ​ ដើម្បី​ព្យាបាល​របួស​បាក់​ឆ្អឹង​នោះ​ នេះ​បើ​តាម​សារព័ត៌មាន The Sun។

សកម្មភាព​សម្ដែង​របស់​លោក Tom Curise

ឈុត​ឆាក​នេះ​ផង​ដែរ គឺ​ជា​ត្រូវ​បាន​គេ​ថត​នៅ​កណ្ដាល​ទី​ក្រុង​ ឡុង ចក្រភព​អង់គ្លេស។ បើ​សិន​ជា​យើង​សង្កេត​មើល​ក្នុង​វីដេអូ Tom បាន​ព្យាយាម​លោត​ពី​អាគារ​​១​ទៅ​អាគារ១​ទៀត​ ប៉ុន្តែ​គិត​មិន​បាន​ត្រូវ​ចំពោះ​ចម្ងាយ​ដែល​ត្រូវ​លោត ហើយ​ក៏​ធ្លាក់​ខណៈ​ពេល​មិន​ទាន់​ដល់​ដំបូល​អាគារ​១​ទៀត​ ធ្វើ​ឲ្យ​លោក​បុក​ជញ្ជាំង​មួយ​ទំហឹង។

​​សម្រាប់​ពេល​នេះ​តារា​រូប​នេះ​បាន​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ហើយ​ដើម្បី​ទទួល​ការ​ព្យាបាល ក្រោយ​ពេល​លោក​បាន​ពិនិត្យ​មើល​តាម​ប្រព័ន្ធ X-Ray ពី​ស្ថាន​ភាព​របួស​របស់​ខ្លួន៕

វីដេអូ​បង្ហាញ​ពី​សកម្មភាព​ថត៖

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី