លទ្ធ​ផល​ Box Office សប្ដាហ៍​ចុង​ក្រោយ​ខែ​សីហា ប្រាក់​ចំណូល​ធ្លាក់​យ៉ាង​គំហុក

  • 2017-08-29 09:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សប្ដាហ៍​ដែល​មាន​លទ្ធផល​អាក្រក់​បំផុត​សម្រាប់ Box Office ដោយ​រឿង​ចំណូល​ថ្មី​មិន​មាន​លទ្ធ​ភាព​អាច​រក​ចំណូល​បាន​ច្រើន​ រី​ឯ​រឿង​បញ្ចេញ​កាល​ពី​​សប្ដាហ៍​មុន​ៗ​ទទួល​បាន​អ្នក​ទស្សនា​កាន់​តែ​តិច។

ភាពយន្ត​​ "The Hitman's Bodyguard” បាន​រក្សា​ដំណែង​លេខ​១​ ចំពោះ​ទឹក​ប្រាក់​១០​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​២។ ចំនួន​នេះ​គឺ​ថយ​ចុះ​៥៣​ភាគ​រយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​កាល​ពី​សប្ដាហ៍​មុន។ នេះ​គឺ​ដោយ​សារ​តែ​រឿង​ដែល​ទើប​បញ្ចេញ​ថ្មី​ៗ​មិន​មាន​លទ្ធ​ភាព​រក​ចំណូល​បាន​ច្រើន​ជាង​រឿង​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​រក្សា​ដំណែង​បាន​ជាមួយ​នឹង​ទឹក​ប្រាក់​ដ៏​តិច​បែប​នេះ។ ភាព​យន្ត "Hitman's Bodyguard” រក​ចំណូល​ក្នុង​ស្រុក​សរុប​បាន ៣៩,៦លាន​ដុល្លារ​ហើយ។

ចំណែក​ឯ​រឿង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​គឺ​ "Annabelle: Creation” ជាមួយ​ទឹក​ប្រាក់ ៧,៣​លាន​ដុល្លារ។ ភាពយន្ត​លក្ខណៈ​រន្ធត់​ព្រឺព្រួច​នេះ​រក​ចំណូល​សរុប​បាន​ ៧៧,៨​លាន​ដុល្លារ។

ចំពោះ​រឿង​ចំណូល​ថ្មី​ "Leap!” ដែល​ជា​រឿង​មក​ពី​ផលិត​កម្ម The Weinstein Company អាច​រក​ចំណូល​បាន​តែ​៥លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង​ តែ​ប៉ុណ្ណោះ​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​។ ចំនួន​ទឹក​ប្រាក់​នេះ​តិច​គឺ​អាច​ដោយ​សារ​តែ​រឿង​នេះ​មិន​សូវ​ជា​ពេញ​និយម​នៅ​សហរដ្ឋអាមេរិក​ ហើយ​ក៏​មាន​ថ្ងៃ​បញ្ចាំង​ក្រោយ​រោង​កុន​នៅ​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក។ ភាព​យន្ដ​នេះ​ចំណាយ​ដើម​ទុន​អស់​៣០​លាន​ដុល្លារ ប៉ុន្តែ​អាច​រក​ចំណូល​បាន​ ៦៣,២​លាន​ដុល្លារ​ហើយ​ទូទាំង​ពិភព​លោក។

Poster រឿង "Leap!"

ដោយ​បន្ថែម​រោង​កុន​ដើម្បី​ដាក់​បញ្ចាំង​ចំនួន ២ ០៩៥​បន្ថែម​ទៀត​ភាពយន្ត "Wind River” មាន​សមត្ថភាព​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បួន​ជាមួយ​នឹង​ប្រាក់​ចំណូល​ ៤,៤លាន​ដុល្លារ​ ហើយ​ចំនួន​ទឹក​ប្រាក់​រក​បាន​ក្នុង​ស្រុក​សរុប​គឺ ៩,៨លាន​ដុល្លារ។

ចំណាត់​ថ្នាក់​លេខ​៥​គឺ​បាន​ទៅ​រឿង "Logan Lucky” ដែល​អាច​រក​បាន​ ៤,៣លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​២​ ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ក្នុង​ស្រុក​សរុប​កើន​ដល់​ ១៥​លាន​ដុល្លារ។

រឿង​បែប​សង្គ្រាម "Dunkirk” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៦​ ជាមួយ​ចំណូល​ ៣,៩លាន​ដុល្លារ ស្រប​ពេល​ដែល​រឿង "Spider-Man: Homecoming” ទទួល​បាន​លេខ​៧ អាច​រក​ចំណូល​បាន​ ២,៧​លាន​ដុល្លារ។

លេខ​៨​គឺ​បាន​ទៅ​លើ​រឿង "Birth of the Dragon” ជាមួយ​នឹង​ទឹក​ប្រាក់ ២,៥លាន​ដុល្លារ​សម្រាប់​៣​ថ្ងៃ​ដំបូង។​

ចំណាត់​លេខ​៩​គឺ​បាន​ទៅ​លើ​រឿង "The Emoji Movie” ដែល​រក​ចំណូល​បាន​ ២,៣លាន​ដុល្លារ ច្រើន​ជាង​រឿង​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​ "Girls Trip” បន្តិច​ជាមួយ​ទឹក​ប្រាក់ ២,២​លាន​ដុល្លារ៕

ហើយ​នេះ​ជា​បណ្ដា​ Trailer រឿង​ចំណូល​ថ្មីទាំង​អស់៖

  • Trailer រឿង "Leap!"
  • Trailer រឿង "Birth of the Dragon"

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ