ក្លាហានណាស់! តារាល្បី២រូប គាំ​ទ្រ​ឲ្យ​មាន​ការ​រៀប​ការ​ភេទ​ដូច​គ្នា​ស្រប​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី

  • 2017-08-24 10:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​ Chris Hemsworth ទើប​តែ​ត្រូវ​ប្រកាស​ដោយ​ទស្សនាវដ្ដី​ Forbes ថា​ជា​តារា​ប្រុស​រក​ចំណូល​បាន​ជាង​គេ​លំដាប់​លេខ​១២​។

លោក Chris Hemsworth

ហើយ​ថ្មី​ៗ​នេះ​តារា​ Hollywood លំដាប់​ខ្ពស់​រូប​នេះ​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ណែ​នាំ​ឲ្យ​ប្រជា​ជន​សញ្ជាតិ​អូស្ត្រាលី​បោះ​ឆ្នោត​ "យល់​ព្រម" សម្រាប់​ការ​បោះ​ឆ្នោត​សម្រេច​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​ក្រោយ។

តួអង្គ​ Thor ពី​ក្នុង​រឿង "Avengers” រូប​នេះ​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ឲ្យ​បោះ​ឆ្នោត​ច្បាប់​មាន​​សិទ្ធ​រៀប​ការ​របស់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។

ពាក្យ​ពេចន៍​ដែល​ Chris បាន​បង្ហោះ​លើ​ Instagram

តារា​រូប​រាង​សង្ហា​ម្នាក់​នេះ​បាន​សរសេរ​ពាក្យ​មួយ​ចំនួន​សម្រាប់​រូបភាព​នេះ​ផង​ដែរ ក្នុង​គោល​បំណង​ឲ្យ​ប្រជា​ជន​សញ្ជាតិ​អូស្ត្រាលី​ទាំង​អស់ បើក​ចិត្ត​ឲ្យ​ទូលាយ​ នឹង​គាំ​ទ្រ​សិទ្ធ​មនុស្ស​ទាំង​អស់ ​ជា​ពិសេស​​គាំទ្រ​សិទ្ធ​រៀបការ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។

ក្រៅ​ពី​លោក​ Chris Hemsworth តារា​សម្ដែង​សញ្ជាតិ​អូស្ត្រាលី​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​គឺ Margot Robbie ក៏​គាំទ្រ​និង​សំណូមពរ​ឲ្យ​ប្រជាជន​អូស្ត្រាលី​បោះ​ឆ្នោត​ឲ្យ​មាន​សិទ្ធិ​រៀប​ការ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ផង​ដែរ៕

តារា​សម្ដែង Margot Robbie

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី