Mark Wahlberg បំបាក់​ The Rock ដោយ​រឿង​១​ ធ្វើឲ្យគ្រប់​គ្នា​នឹក​ស្មានមិនដល់!

  • 2017-08-23 07:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Mark Wahlberg បាន​ឡើង​តំណែង​ក្លាយ​ជា​តារា​សម្ដែង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​សម្រាប់​ឆ្នាំ​ ២០១៧។ នេះ​បើ​តាម​លទ្ធផល​ពី​ទស្សនាវដ្ដី​ Forbes។

លោក Mark Wahlberg

តារា​វ័យ ៤៦​ ឆ្នាំ​រូប​នេះ​រក​ចំណូល​បាន​ដល់​ទៅ​ ៦៨​លាន​ដុល្លារ​ឯណោះសម្រាប់​តែ​ក្នុង​ឆ្នាំ ២០១៧ ដែល​ប្រភព​ធំ​ៗនៃ​ចំណូល​នោះ​គឺ​បាន​មក​ពី​ភាព​យន្ត​ដូចជា "Daddy's Home 2” និង "Transformers: The Last Knight” ហើយ​ចំនួន​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​​ Forbes កាល​ពី​ថ្ងៃ​អង្គារ។

Mark Wahlberg បាន​ដណ្ដើម​ដំណែង​របស់​តារា​សម្ដែង Dwane “The Rock” Johnson ដោយ​តារា​រូប​នេះ​អាច​រក​ចំណូល​បាន​ ៦៥លាន​ដុល្លារ​គឺ​តិច​ជាង​ប្រមាណ​៣លាន​ដុល្លារ។

The Rock

ប្រភព​ចំណូល​របស់ The Rock សម្រាប់​ឆ្នាំ ២០១៧​ នេះ​គឺ​រាប់​បញ្ចូល​ទាំង​ថ្លៃ​ខ្លួន​សម្ដែង​លោក​ក្នុង​រឿង Baywatch និង​ការ​សម្ដែង​ក្នុង​រឿង "Ballers” របស់​ប៉ុស្តិ៍​ទូរទស្សន៍ HBO ហើយ​ក៏​បញ្ចូល​ទាំង​តួ​ដែល​លោក​ត្រូវ​សម្ដែង​ក្នុង​រឿង "Jumanji” ផង​ដែរ។

លោក Vin Diesel

តារា​សម្ដែង Vin Diesel ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី ជាមួយ​នឹង​ចំណូល​ ៥៤,៥​លាន​ដុល្លារ បាន​មក​ពី​រឿង​លោក​សម្ដែង​ដូច​ជា "xXx: The Return of Xander Cage” និង "Guardians of the Galaxy Vol. 2.” ជា​ដើម។

ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​ ៤​ បាន​ទៅ​លើ​លោក Adam Sandler ចំពោះ​ចំណូល​ ៥០,៥​លាន​ដុល្លារ​ដោយ​សារ​តែ​ភាព​យន្ត​ផ្សេង​ៗ​ជា​ច្រើន​របស់​លោក​ក្រោយ​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​យក្ស​ Netflix។

លោក​ Jackie Chan ទទួល​បាន​លេខ​ ៥ ជាមួយ​នឹង​ទឹក​ប្រាក់​ ៤៩​លាន​ដុល្លារ។ ចំណូល​នេះ​គឺ​បាន​ដោយ​សារ​តែ​លោក​បាន​ថត​និង​ផលិត​រឿង​ជា​ច្រើន​នៅ​ប្រទេស​ចិន៕

ហើយ​នេះ​ជា​បណ្ដា​តារា​សម្ដែង​ប្រុស​ទាំង​២០​រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​សម្រាប់​ឆ្នាំ​២០១៧​នេះ៖

១. Mark Wahlberg ៦៨លានដុល្លារ

២. The Rock ៦៥​លាន​ដុល្លារ

៣. Vin Diesel ៥៤​លាន​ដុល្លារ

៤. Adam Sandler ៥០,៥លាន​ដុល្លារ

៥. Jackie Chan ៤៩​លានដុល្លារ

៦. Robert Downey Jr ៤៨លានដុល្លារ

៧.​ Tom Cruise ៤៣​លាន​ដុល្លារ

៨. Shah Rukh Khan ៣៨លាន​ដុល្លារ

៩. Salman Khan ៣៧​លាន​ដុល្លារ

១០. Akshay Kumar ៣៧លានដុល្លារ

១១. Chris Hemsworth ៣១,៥លាន​ដុល្លារ

១២. Tom Hanks ៣១​លាន​ដុល្លារ

១៣. Samuel L Jackson ៣០,៥លាន​ដុល្លារ

១៤. Ryan Gosling ២៩លាន​ដុល្លារ

១៥. Ryan Reynolds ២១,៦លាន​ដុល្លារ

១៦. Matt Damon ២១លាន​ដុល្លារ

១៧. Jeremy Renner ១៩​លាន​ដុល្លារ

១៨. Chris Evans ១៨​លាន​ដុល្លារ

១៩. Chris Pratt ១៧​លាន​ដុល្លារ

២០. Mark Ruffalo ១៣​លាន​ដុល្លារ

ចុច​អាន​​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី