គូស្នេហ៍ហូលីវូដ១១គូ ដែលទើបតែបែកគ្នា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧នេះ
- 2017-08-09 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ហូលីវូដ១១គូ ដែលទើបតែបែកគ្នា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧នេះ
ចន្លោះមិនឃើញ
បើសិនជាគិតមកដល់ពេលនេះគូស្នេហ៍តារាហូលីវូដមិនតិចគូទេបានបែកបាក់គ្នា ដោយសារតែបញ្ហាផ្សេងៗ ដែលពួកគេមិនអាចនៅរួមរស់ជាមួយគ្នាបន្តទៀត។
ខាងក្រោមនេះជាគូស្នេហ៍ដែលបាក់បែកគ្នាទាំង១១គូ៖
១. Chris Pratt និង Anna Faris
តារាហូលីវូដល្បីឈ្មោះទាំងពីររូបនេះបានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី៧ ខែសីហានេះ បន្ទាប់ពីរស់នៅជាមួយគ្នាជាច្រើនឆ្នាំ។ គូស្នេហ៍មួយគូនេះបានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៩ ហើយព្រមទាំងមានចំណងដៃកូនប្រុសម្នាក់ មានឈ្មោះថា Jack Pratt។
២. Janet Jackson និង Wissam al Mana
អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៥ឆ្នាំរួចទៅហើយ ប៉ុន្ដែអ្នកទាំងពីរក៏បានលែងលះគ្នាបន្ទាប់ពីអ្នកស្រី Janet Jackson បង្កើតបានកូនប្រុសម្នាក់អាយុបានទើបតែ៣ខែ។ មូលហេតុដែលបណ្ដាលឲ្យអ្នកទាំងពីរបែកគ្នាគឺដោយសារតែ Janet មិនមានអារម្មណ៍ល្អក្នុងការរស់នៅបន្តទៀតជាមួយស្វាមីរបស់ខ្លួន ប៉ុន្ដែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងជាមិត្តជិតស្និទ្ធ។
៣. Scarlett Johansson និង Romain Dauriac
តួស្រី “Black Widow” បានបែកបាក់ជាមួយស្វាមីកាលពីខែមករា ដើមឆ្នាំកន្លងទៅនេះ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល៥ឆ្នាំ។ ពួកគេចាប់ផ្ដើមទាក់ទងគ្នាកាលពីឆ្នាំ២០១២ ហើយបានរៀបការនៅឆ្នាំ២០១៤ មួយខែ បន្ទាប់ពីកូនស្រីរបស់ពួកគេឈ្មោះ Rose មានអាយុ១ខែ។
៤. Mel B និង Stephen Belafonte
បន្ទាប់ពីរៀបការគម្រប់១០ឆ្នាំ អតីតសមាជិកក្រុមចម្រៀង Spice Girls បានសម្រេចចិត្តដើរផ្លូវបំបែកកាលពីពាក់កណ្ដាលខែមីនាកន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានប្ដឹងផ្ដល់អតីតស្វាមីលោក Stephen ទៀតផងដោយសារបញ្ហាចម្រូងចម្រាស់ជាច្រើន។
៥. Katy Perry និង Orlando Bloom
គូស្នេហ៍មួយគូនេះបានបែកគ្នាកាលពីចុងខែកុម្ភៈ ដើមឆ្នាំ២០១៧។ អ្នកតំណាង Katy Perry បានបញ្ជាក់ថាអ្នកទាំងពីរចង់ផ្ដល់សេរីភាពឲ្យគ្នាទៅវិញទៅមក និងបែកគ្នាដោយសមរម្យ។
៦. Chris Evan និង Jenny Slate
តួអង្គ “Captian America” បានបែកបាក់ជាមួយមិត្តស្រីតារាសម្ដែង Jenny Slate បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជិតមួយឆ្នាំ។ ពួកគេបានចាប់ផ្ដើមទាក់ទងគ្នាបន្ទាប់ពីតារាស្រីរូបនេះទើបតែលែងលះជាមួយអតីតស្វាមី។
៧. Mariah Carey និងអ្នករាំ Bryan Tanaka
បន្ទាប់ពីទាក់ទងគ្នាបាន៥ខែ គូស្នេហ៍មួយគូនេះក៏បានបែកបាក់គ្នា។ តារាល្បីរូបនេះសុខចិត្តបែកគ្នាដើម្បីមើលថែកូនៗវិញ ដោយសារតែអ្នករាំ Bryan Tanaka មានអារម្មណ៍ប្រច័ណ្ឌច្រើន និងចាយលុយមិនចេះគិត។
៨. Nicki Minaj និង Meek Mill
កំពូលគូស្នេហ៍តារារ៉េបមួយគូនេះបានត្រូវបញ្ចប់ក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរចាប់ផ្ដើមទាក់ទងគ្នា។ វាគឺជារឿងដែលគួរឲ្យសោកស្ដាយមួយព្រោះអ្នកទាំងពីរមានគម្រោងថានឹងរៀបការហើយមានកូនជាមួយគ្នា។ ចំណែកឯមូលហេតុនៃការបែកគ្នាវិញ Nicki Minaj គឺមិនចង់បង្ហើបប្រាប់អ្នកណាទេ ដោយប្រមូលអារម្មណ៍មកលើការផលិតបទចម្រៀងថ្មីរបស់នាងវិញ។
៩. Hilary Duff និង Matthew Koma
គូស្នេហ៍តារាចម្រៀងមួយគូនេះបានបែកគ្នាបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។ មូលហេតុនៃការបែកបាក់ គឺដោយសារតែអ្នកទាំងពីរសុទ្ធតែរវល់ខ្លាំងដូចគ្នា ទើបមិនមានពេលសម្រាប់គ្នាទៅវិញទៅមក។
១០. Adriana Lima និង Julian Edelman
Adriana Lima ដែលជាតារាម៉ូដែលប្រចាំ Victoria's Secret បានឈប់ទាក់ទងជាមួយកីឡាករសញ្ជាតិអង់គ្លេស Julian Edelman កាលពីខែកុម្ភៈ។ មិនខុសគ្នាប៉ុន្មានទេគូស្នេហ៍នេះក៏បាក់បែកគ្នាដោយសារតែការងាររវល់ខ្លាំងពេកដូចគ្នា។
១១. Ashley Olsen និង Richard Sachs
គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាកាលពីខែមេសា ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល៥ខែ។ ចំពោះមូលហេតុនៃការបែកគ្នាវិញអ្នកទាំងពីមិនបានបញ្ជាក់ប្រាប់ឡើយ៕
អានអត្ថបទ៖
Calvin Harris ក្លាយជាកំពូល DJ ៥ឆ្នាំជាប់គ្នា ឯចំណូលវិញមិនបាច់និយាយ
៣ សន្លឹក បង្ហាញរូបរាងដ៏យ៉ាប់មើលរបស់បុរសសង្ហា Leonardo DiCaprio