Calvin Harris ក្លាយជាកំពូល DJ ៥ឆ្នាំជាប់គ្នា ឯចំណូលវិញមិនបាច់និយាយ
- 2017-08-09 08:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Calvin Harris ក្លាយជាកំពូល DJ ៥ឆ្នាំជាប់គ្នា ឯចំណូលវិញមិនបាច់និយាយ
ចន្លោះមិនឃើញ
កំពូល DJ អតីតសង្សារតារាចម្រៀង Taylor Swift លោក Calvin Harris ត្រូវបានទស្សនាវដ្ដី Forbes ដាក់ឈ្មោះជា DJ ដែលរកប្រាក់ចំណូលបានច្រើនបំផុត៥ឆ្នាំជាប់គ្នា។
ចំនួនទឹកប្រាក់ដែលលោករកបាននោះគឺច្រើនជាង DJ Tiesto និងកំពូល DJ ល្បី The Chainsmokers ទៅទៀត។
តារាសញ្ជាតិ ស្កុតឡែន វ័យ៣៣ឆ្នាំរូបនេះអាចរកចំណូលបានដល់ទៅ ៤៨.៥លានដុល្លារឯណោះ គិតពីខែមិថុនាឆ្នាំ២០១៦ដល់ខែមិថុនាឆ្នាំ២០១៧ ដែលជាប្រាក់ចំណូលបានមកពីការងារ DJ របស់លោកនៅទីក្រុង Las Vegas និងការសម្ដែងនៅការពិធីបុណ្យតន្ដ្រី (Music Festivals) ធំៗជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះលោកក៏រកចំណូលបានយ៉ាងច្រើនពីការផលិតបទចម្រៀងល្បីៗដូចជាបទ "Feels” ដែលមានការចូលរួមច្រៀងពី Katy Perry និង Pharrell Williams ជាដើម។
DJ Tiesto ដែលធ្លាប់ជាកំពូល DJ ដែលរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ២០១២ ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងទឹកប្រាក់ ៣៩លានដុល្លារ ខណៈឯក្រុម The Chainsmokers អាចរកចំណូលបាន ៣៨លានដុល្លារ។ បន្ទាប់មកកំពូល DJ ល្បីៗដូចជា Skrillex, Steve Aoki, Diplo, David Guetta, Zedd, និង Marshmello សុទ្ធតែស្ថិតនៅក្នុងតារាងកំពូល DJទាំង១០៕
នេះជាចំណាត់ថ្នាក់កំពូល DJ ទាំង១០៖
១០. Zedd (១៩ លានដុល្លារ)
៩. Martin Garrix (១៩,៥ លានដុល្លារ)
៨. Marshmello (២១ លានដុល្លារ)
៧. David Guetta (២៥ លានដុល្លារ)
៦. Diplo (២៨,៥ លានដុល្លារ)
៥. Steve Aoki (២៩,៥ លានដុល្លារ)
៤. Skrillex (៣០ លានដុល្លារ)
៣. The Chainsmokers (៣៨ លានដុល្លារ)
២. Tiesto (៣៩ លានដុល្លារ)
១. Calvin Harris (៤៨,៥ លានដុល្លារ)
អានអត្ថបទ៖
ហេតុផលដែលធ្វើឲ្យ Taylor Swift និងមិត្តប្រុសចែកផ្លូវគ្នា
ដាច់ផ្ងារបើចង់ធ្វើមិត្តភ័ក្ដិ Taylor Swift ត្រូវចំណាយលុយដល់ម្ល៉ឹងផង?