ដាច់​ផ្ងារ ​បើ​ចង់​ធ្វើ​មិត្តភ័ក្ដិ​ Taylor Swift ត្រូវ​ចំណាយ​​លុយ​ដល់​ម្ល៉ឹង​ផង​?

  • 2017-08-09 07:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មិត្តភ័ក្ដិ​ដែល​ជា​តារា​ល្បី​ៗ​និង​មាន​សម្រស់​ស្រស់​ស្អាត​របស់ Taylor Swift គឺ​ជា​ក្រុម​​ (Taylor Squad) ដែល​អ្នក​ណា​ៗ​ក៏​ចង់​ចូល​រួម​ដែរ​ នៅ​ក្នុង​វិថី​សិល្បៈ។

មានមនុស្សជាច្រើនចង់ចូល​ក្នុង​ក្រុម​នោះដោយសារតែ​មាន​សុទ្ធ​តែ​តារា​ល្បី​ៗ​ដូច​ជា Selena Gomez, Gigi Hadid និង​ Cara Delevingne​ ជាដើម។ ប៉ុន្តែ​បើ​សិន​ជា​ចង់​ចូល​នៅ​ក្រុម​នេះ​អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ដើម្បី​ស្លៀក​ពាក់​ ឫ​ប្រើ​របស់​របរ​ប្រើ​ប្រាស់​ឲ្យ​ចុះ​ចំណោម​នឹង​​​តារា​ស្រី​ល្បី​ៗ​ទាំង​នោះ។

នេះ​ជា​ឧទាហរណ៍​បណ្ដា​របស់​របរ​ខ្លះ​ៗ​ដែល​អ្នក​ត្រូវ​មាន​៖

ឈុត​ខោអាវ​ហែល​ទឹក​ (តម្លៃ ១៦៨ដុល្លារ)
ឈុត​ខោអាវ​គេង​រូប​ទង់​ជាតិ​អាមេរិក​ (តម្លៃ​ ១៥៩ដុល្លារ)
សំបុត្រ​សមាជិក​អាង​ហែល​ទឹក (តម្លៃ ៩៩ដុល្លារ)
សំបុត្រ​យន្ត​ហោះ​ទៅ​វិឡា​របស់ Taylor (តម្លៃ ១០០០ដុល្លារ)
សំបុត្រ​ VIP ចូល​រួម​កម្មវិធី Coachella (តម្លៃ ៨៩៩ដុល្លារ)
ប្រដាប់ប្រដា​ដុត​នំ​ (​តម្លៃ ៥៩៩ដុល្លារ)
កាមេរ៉ា​ថត​រូប​សន្លឹក​យក​ភ្លាម​ (តម្លៃ ៧០​ដុល្លារ)

សរុប​តម្លៃ​ទាំង​អស់ បើ​សិន​ជា​ចង់​ក្លាយ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់ Taylor Swift ត្រូវ​តែ​ចំណាយ​​ ៣ ១៣២ដុល្លារ​យ៉ាង​តិច៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ