តោះ...ចូល​មើល​ក្នុង​ភូមិគ្រឹះ​ជួល​ថ្មីរបស់​ Taylor Swift ទើប​ដឹង​ថា ពិត​ជា​មិន​ធម្មតា​!

  • 2017-04-20 07:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift បាន​មក​ស្នាក់​នៅ​ភូមិគ្រឹះជួល​នេះ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំមុន ខណៈ​ដែល​ផ្ទះ​ចាស់​នៅ​តំបន់ Tribeca របស់​នាង​កំពុង​ធ្វើ​ការ​ជួសជុល​ឡើង​វិញ។

ភូមិគ្រឹះ​នេះ​មាន​ទំហំ​ជាង​ ៥០០​ ម៉ែត្រ​ការ៉េ ដែល​មាន​តម្លៃ​ដល់​ទៅ ២៤,៥ លាន​ដុល្លារ។ ក្នុង​នោះ​មាន​បន្ទប់​ដេក ៥, បន្ទប់​ទឹក​ ៥, អាង​ហែល​ទឹក​មួយ, ជាន់​ទៅ​បង្អួច​ពិតាន, ​ និង​កន្លែង​ចត​ឡាន​​១។ មិន​តែ​ប៉ុណ្ណោះ​ភូមិគ្រឹះ​នេះ​ក៏​មាន​ រានហាល​លើ​ដំបូល និង​ ចង្ក្រាន​បាយ​ជា​លក្ខណៈ Outdoor ផង​ដែរ។

ក្រុម​ហ៊ុន​អចលនទ្រព្យ​យក្ស​ The Corcoran Group បាន​ឲ្យដឹង​ថា​៖ "ភូមិ​គ្រឹះ​នេះ​មាន រានហាល​ដំបូល​ជាមួយ​នឹង​ ទិដ្ឋភាព​ដ៏​ល្អ​ប្រណិត​របស់​ទីក្រុង​ជាមួយ​នឹង​ផ្ទៃ​មេឃ គឺ​ការ​រស់​នៅ​លំដាប់​កំពូល​មួយ ជាមួយ​នឹង​ទីធ្លា​ចង្ក្រាន​នៅ​ខាងក្រៅ​ ដែល​ល្អ​បំផុត​ជាមួយ​នឹង​ការ​ជប់​លៀង​ BBQ ឫ​ក៏​ការ​ងូត​ទឹក​ Jacuzzi"។

គិត​មក​ដល់​ត្រឹម​នេះ​ Taylor បាន​វិមាន​ផ្ទាល់​ខ្លួន​នៅ​រដ្ឋ​ Rhode Island ផ្ទះ​អាផាតមិន​មួយ​នៅ​ Nashville និង​ផ្ទះ​មួយ​ទៀត​នៅ​ Beverly Hills​។

តោះ! អីចឹង​មក​មើល​ទិដ្ឋភាព​ខាង​ក្នុង​ភូមិគ្រឹះ​នេះ​បន្តិច​មើល៍ ឡូយ​ប៉ុណ្ណា​ដែរ?

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ