ហេតុផលដែលធ្វើឲ្យ Taylor Swift និងមិត្តប្រុសចែកផ្លូវគ្នា
- 2016-06-05 17:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលធ្វើឲ្យ Taylor Swift និងមិត្តប្រុសចែកផ្លូវគ្នា
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុប Taylor Swift បានធ្វើឲ្យកក្រើកពិភពសារព័ត៌មានសាជាថ្មី បន្ទាប់ពីបានប្រកាសពីការចែកផ្លូវគ្នាជាមួយឌីជេ Calvin Harris ដែលបានទាក់ទងគ្នាអស់ពេល ១៥ ខែ។
តាមប្រភពជិតដិតនឹង Taylor Swift បានឲ្យដឹងពីហេតុផលដែលគូស្នេហ៍នេះចែកផ្លូវគ្នា។ ហេតុផលនោះគឺថា ខាងមិត្តប្រុសដែលជាឌីជេភិតភ័យនឹងភាពជោគជ័យរបស់ម្ចាស់បទ “Blank Space"។
ប្រភពបានលើកដូចនេះថា៖ "Harris បានធ្លាប់លើកឡើងជាច្រើនដងថាគាត់ភិតភ័យដោយសារតែ Taylor ដែលនេះជាហេតុធ្វើឲ្យគាត់មិនចូលរួមកម្មវិធីណាដែលនាង (Taylor) ត្រូវអញ្ជើញឲ្យចូលរួមឡើយ ឬកម្មវិធីពានរង្វាន់ណាមួយ បើចូលរួមលុះត្រាតែឈ្មោះគាត់បានដាក់ជាបេក្ខភាពដណ្ដើមពាន"។
ជាក់ស្ដែងក្នុងកម្មវិធីធំៗដែល Taylor Swift ចូលរួមកន្លងមកដូចជា Met Gala និងកម្មវិធីពានរង្វាន់ Grammy ឃើញថាមិនមានវត្តមានមិត្តប្រុសរបស់នាងចូលរួមជាមួយឡើយ។
ដោយឡែកខាងប្រភពជិតដិតនឹងឌីជេសញ្ជាតិស្កុតឡែនឯណោះវិញ បានឲ្យដឹងថា៖ "គម្លាតខុសគ្នារវាងអាយុអាចមិនមែនជាបញ្ហាចំពោះគូស្នេហ៍ភាគច្រើន ប៉ុន្តែចំពោះគូស្នេហ៍មួយគូនេះវាជាបញ្ហាមួយផ្នែក"។ ប្រភពបន្តអះអាងថា Calvin មិនអាចផ្ដល់អ្វីដែល Taylor ទាមទារចង់បាន៕
ចុចអាន៖ ទីបំផុតស្នេហារវាង Taylor Swiftនិងមិត្តប្រុសដើរដល់ផ្លូវបំបែក
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail