ទីបំផុតស្នេហារវាង Taylor Swiftនិងមិត្តប្រុសដើរដល់ផ្លូវបំបែក
- 2016-06-02 15:59:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតស្នេហារវាង Taylor Swiftនិងមិត្តប្រុសដើរដល់ផ្លូវបំបែក
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុបអាមេរិក Taylor Swift និងមិត្តប្រុសជា DJ Calvin Harris បានផ្ដាច់ចំណងស្នេហាជាមួយគ្នាហើយ ក្រោយទាក់ទងគ្នាអស់រយៈពេល១៥ខែ។ នេះតាមការចុះផ្សាយរបស់សារព័ត៌មាន People។
តាមប្រភពជិតស្និទ្ធបានប្រាប់ទៅ People ថា៖"វាមិនមែនជាការសម្ដែងទេ។ ពួកគេពិតជាចង់ចែកផ្លូវគ្នាដើររៀងៗខ្លួនមែន"។ ដោយឡែកប្រភពមួយទៀតបានប្រាប់ E!news ថា៖ “Taylor និង Adam (ឈ្មោះពិតរបស់ Calvin) គ្មានជម្លោះអ្វីធំដុំទេ ប៉ុន្តែគ្រាន់តែមនោសញ្ចេតនារវាងពួកគេលែងមានដូចមុន។ Adam គឺជាអ្នកសុំបញ្ចប់។ ពួកគេបានព្រមបញ្ចប់វាតាមសម្រួល។ Taylor កើតទុក្ខខ្លាំងណាស់ពេលនេះ ប៉ុន្តែពួកគេនៅតែទាក់ទងគ្នាជាមិត្តធម្មតា"។
វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែរ ព្រោះតារាចម្រៀងវ័យ២៦ឆ្នាំនិង Djវ័យ៣២ឆ្នាំទើបតែគម្រប់ខួបស្នេហា១ឆ្នាំកាលពីខែមីនា ដោយទៅកម្សាន្តនៅសមុទ្រជាមួយគ្នា។ កាលពីខែ មេសា Taylorធ្លាប់បានបង្ហើបរឿងខ្លះពីទំនាក់ទំនងស្នេហ៍ទៅកាន់ទស្សនាវដ្ដី Vogueថា៖"ខ្ញុំព្រមទទួលទាំងអស់ប្រសិនមានអ្វីកើតឡើង។ បច្ចុប្បន្នទំនាក់ទំនងស្នេហារបស់ខ្ញុំពិតជាអស្ចារ្យ"៕
ចុចអាន៖Taylor Swift លេងឈុតប៊ីគីនី បង្ហាញភាពផ្អែមល្ហែមជាមួយមិត្តប្រុសលើឆ្នេរខ្សាច់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ billboard