Taylor Swift លេង​ឈុត​ប៊ីគីនី​​​ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​មិត្ត​ប្រុស​លើ​ឆ្នេរ​ខ្សាច់

  • 2016-03-16 18:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ តារា​ចម្រៀង​ប៉ុប Taylor Swift បាន​ធ្វើ​ថ្ងៃ​ខួប​ស្នេហា​គម្រប់​១​ឆ្នាំ​ជាមួយ​មិត្ត​ប្រុស DJ Calvin Harris ដោយ​ទទួល​បាន​កាដូ​​បន្តោង​ខ្សែក​មាស​​និង​នំ​ខេក​មួយ។ ហើយ​សប្ដាហ៍​នេះ គូស្នេហ៍​ទាំង​ពីរ​បាន​ទុក​ការងារ​រវល់​មួយ​រយៈ ដើម្បី​សម្រាក​លំហែ​កាយ​ជាមួយ​គ្នា​នៅ​មាត់​សមុទ្រ។

 

 

កាល​ពី​ព្រឹក​មិញ​នេះ តារា​ចម្រៀង​ស្រី​វ័យ​២៦​ឆ្នាំ និង Djវ័យ​៣២​ឆ្នាំ​បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​នៅ​មាត់​សមុទ្រ​លើ​គណនី Instagram របស់​ពួក​គេ។ ក្នុង​រូប​មួយ​សន្លឹក​ Taylorស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ​ឱប​ចង្កេះ​មិត្ត​ប្រុស​ ថែម​ទាំង​ថើប​មាត់​គ្នា​​យ៉ាង​រ៉ូមែនទិក​​នៅ​លើ​ឆ្នេរ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល។​​​​​

 

​​ចាប់​តាំង​តារា​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​កេរ្តិ៍ឈ្មោះ​របស់​ពួក​កាន់​តែ​ល្បីខ្លាំងឡើងៗ។ បើ​តាម​ ​Dailymail​ កាល​ពី​លើក​មុន​ បាន​បញ្ជាក់​ថា Taylor Swift និង​Calvin Harris ​ជា​គូស្នេហ៍​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​​ជាង​គេ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ ដោយ​សារ​មាន​ចំនួន​​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​បូក​បញ្ចូល​គ្នា​មាន​ដល់​ទៅ​ ១៨៧​លាន​នាក់​ជុំ​វិញ​ពិភពលោក។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​ក៏​ក្លាយ​ជា​គូ​ស្នេហ៍​​រក​ចំណូល​ច្រើន​ជាង​គេ​​កាល​ឆ្នាំ​មុន មាន​ទឹក​ប្រាក់​បញ្ចូល​គ្នា​១៤៦​លាន​ដុល្លារ៕ ​

 

 

 

 

 

 

 

ចុចអាន៖Taylor Swift ​និង​ Calvin Harris​ ក្លាយ​​ជា​គូ​ស្នេហ៍​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ billboard

អត្ថបទថ្មី