Taylor Swift និង Calvin Harris ក្លាយជាគូស្នេហ៍មានប្រជាប្រិយភាពជាងគេក្នុងរយៈពេលចុងក្រោយ
- 2015-07-03 16:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift និង Calvin Harris ក្លាយជាគូស្នេហ៍មានប្រជាប្រិយភាពជាងគេក្នុងរយៈពេលចុងក្រោយ
ចន្លោះមិនឃើញ
ក្នុងរយៈពេលចុងក្រោយគូស្នេហ៍តារាមួយគូគឺ Taylor Swift និង Calvin Harris ហាក់មានប្រជាប្រិយភាពលោតឡើងខ្លាំង។ ពួកគេទាំងពីរបានក្លាយជាគូស្នេហ៍តារាដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅលើលោក។
បើតាមគេហទំព័រ Dailymail បានឲ្យដឹងថា បើគិតពីចំនួនអ្នកគាំទ្ររបស់អ្នកទាំងនៅលើបណ្ដាញសង្គមបូកបញ្ចូលគ្នាមានដល់ទៅ ១៨៧លាននាក់ជុំវិញពិភពលោក។ អ្វីដែលជារឿងពិសេសមួយទៀតនាពេលថ្មីៗកន្លងទៅម្ចាស់បទ "Shake It Off " និងមិត្តប្រុសត្រូវបានទស្សនាវដ្ដី Forbes ចាត់ជាគូស្នេហ៍តារាដែលរកចំណូលបានច្រើនជាងគេនៅលើលោកពោលគឺ ១៤៦លានដុល្លារ តាមពីក្រោយដោយគូស្នេហ៍យូរឆ្នាំ Beyoncé និង Jay Z ដែលទឹកសរុបរបស់ពួកមានត្រឹមតែ ១១០,៥លានដុល្លារគិតត្រឹមរយៈពេល១២ខែចុងក្រោយ។
ប្រសិនបើបូកសរុបទឹកប្រាក់របស់ Taylor និង Calvin ទាំងអស់បញ្ចូលគ្នាគឺមានប្រមាណជិត១០០០លានដុល្លារ។ ងាកទៅចាប់អារម្មណ៍មិត្តស្និទ្ធស្នាលរបស់គេក៏សុទ្ធតែជាតារាល្បីៗមានដូចជា តារាម៉ូដែល Karlie Kloss, តារាម៉ូដែលអង់គ្លេស Cara Delevingne និង Kendall Jenner ជាដើម។
ទំនាក់ទំនងស្នេហារបស់ Taylor Swift និង Calvin Harris ចាប់ផ្ដើមដំបូងនៅក្នុងខែឧសភាឆ្នាំ២០១៥៕
អាន៖ តារា Kpop ស្រីប្រុសរាងស្អាតដាច់គេរបស់គេហទំព័រ Soompi ឆ្នាំ ២០១៥បានទៅលើ…
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail