គូស្នេហ៍​តារា​ហូលីវូដ​ ៧គូ​ ដែល​ធ្លាប់​ទាក់​ទង​គ្នា​​មុន​ពេល​ល្បី​ឈ្មោះ!

  • 2017-08-23 03:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជានិច្ច​កាល​នៅ​ហូលីវូដ​ការ​ស្វែង​រក​ដៃ​គូ​ស្នេហា​គឺ​ងាយ​ស្រួល​និង​កើត​ឡើង​ជា​ញឹក​ញាប់​សម្រាប់​តារា​ល្បី​ៗ​ទាំង​នោះ ក៏​ប៉ុន្តែ​ក៏​មាន​តារា​ៗ​ខ្លះ​ក៏​មាន​សង្សារ​រួច​ទៅ​ហើយ​មុន​នឹង​ខ្លួន​ល្បី​ឈ្មោះ។

ហើយ​នេះ​ជា​បណ្ដា​តារា​ៗ​ដែល​ទាក់​ទង​គ្នា​មុន​ពេល​ល្បី​ឈ្មោះ​ខ្លាំង៖

១. Ashton Kutcher និង January Jones

មុន​ពេល​ January ល្បី​ខ្លាំង​នៅ​ក្នុង​រឿង​ភាគ​ "Mad Men” នាង​ធ្លាប់​ទាក់​ទង​ជាមួយ​តារា​ទើប​នឹង​រះ​ Ashton Kutcher ពី​ឆ្នាំ ១៩៩៨​ ដល់​ ២០០១។ បើ​យោង​ទៅ​តាម​ January Jones នាង​បាន​និយាយ​ថា Ashton មិន​បាន​គាំទ្រ​ការ​សម្ដែង​របស់​នាង​ទេ​ ហើយ​ព្រម​ទាំង​និយាយ​ថា​ការ​សម្ដែង​នាង​មិន​ល្អ​ទៀត​ផង។

២. David Gallagher និង Megan Fox

កាល​ពី​នាង​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ នាង​បាន​សម្ដែង​តែ​ក្នុង​រឿង "Mary Kate & Ashley's Holiday in the Sun” មួយ​ប៉ុណ្ណោះ​ហើយ​ក៏​ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ​លោក David Gallagher។

៣. Matthew Morrison និង Kristen Bell

តារា​សម្ដែង Kristen Bell បាន​ប្រាប់​ Us Weekly កាល​ពី​ឆ្នាំ ២០១០ ថា​នាង​បាន​ទាក់​ទង​ជាមួយ​តារា​ពី​ក្នុង​រឿង​ "Glee” លោក Matthew Morrison តាំង​ពី​ជា​សិស្ស​រៀន​នៅ​មហាវិទ្យាល័យ​ New York University មក​ម្ល៉េះ។

៤. Justin Timberlake និង Fergie

នៅ​ឆ្នាំ​តែ​មួយ​ដែល​ក្រុម​ចម្រៀង *NSYNC ទើប​តែ​បញ្ចេញ​អាល់ប៊ុម​ដំបូង​ Justin បាន​ចាប់​ផ្ដើម​ទាក់​ទង​​ Fergie តាំង​ពី​នាង​មិន​ទាន់​ចូល​ច្រៀង​ក្នុង​ក្រុម​ចម្រៀង Black Eyed Peas មក​ម្ល៉េះ​។ ពេល​នោះ Justin ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​ចំណែក​ឯ​ Fergie មាន​អាយុ​២៣​ឆ្នាំ។

៥. Rashida Jones និង Tobey Maguire

ប៉ុន្មាន​ឆ្នាំ​មុន​ពេល​លោក Tobey ល្បី​ដោយ​សម្ដែង​ជា​តួអង្គ Spider-Man តារា​រូប​នេះ​បាន​ទាក់​ទង​ជាមួយ​តារា​សម្ដែង​ Rashida Jonesខណៈ​ពេល​កំពុង​តែ​ចាប់​ផ្ដើម​អាជីព​សម្ដែង​នៅ​អំឡុង​ឆ្នាំ ១៩៩៧-២០០០។

៦. Ryan Reynolds និង Melissa Joan Hart

មុន​ពេល​ដែល​ Ryan Reynolds ទាក់​ទង​នឹង​តារា​ល្បី​ៗ​ ដូច​ជា Scarlett Johansson និង​ភរិយា​សព្វ​ថ្ងៃ​តារា​សម្ដែង Blake Lively តារា​រូប​នេះ​ធ្លាប់​ទាក់​ទង​ជាមួយ​នឹង​ Mellissa Joan Hart ដែល​ខណៈ​ពេល​នោះ​​ Ryan ទើប​តែ​មាន​អាយុ​ ១៧​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ Melissa មាន​អាយុ​ ១៩​ឆ្នាំ។

៧. Lisa Kudrow និង​ Conan O'Brien

មុន​ពេល​នាង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ដោយ​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​ "Friends” កាល​ពី​ឆ្នាំ ១៩៩៤ នាង​បាន​ចាប់​ផ្ដើម​ទាក់​ទង​លោក Conan O'Brien ដោយ​បាន​និយាយ​ថា​លោក​ជា​បុរស​ដែល​ល្អ​និង​ឆ្លាត​ម្នាក់។ សម្រាប់​ពេល​នេះ​នាង​បាន​និយាយ​ថា​ ពួក​យើង​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ល្អ​ខ្លាំង​ក្នុង​នាម​ជា​មិត្ត​ភក្ដិ៕

អាន​អត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី