Justin Bieber ធ្វើ​ឲ្យ Floyd ឆេះ​ដុំ​

  • 2017-08-22 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង Justin Bieber បាន​ធ្វើ​ឲ្យ​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ Floyd Mayweather ខឹង​សម្បារ​ខ្លួន​ជា​ខ្លាំង​ ដោយ​សារ​តែ​តារា​រូប​នេះ​ Unfollow គណនី​ Instagram របស់ Floyd នេះ​បើ​តាម​ការ​រាយ​ការណ៍​មួយ។

Floyd Mayweather

កំពូល​តារា​ប្រដាល់​ល្បី​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួនពិត​ជា​ខឹង Justin យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​រូប​នេះ​ធ្លាប់​តែ​គាំទ្រ​ខ្លួន​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​សុខ​ៗបែរ​ជា​ផ្ដាច់​ទំនាក់​ទំនង​គ្នា​ទៅ​វិញ។​ នេះ​បើ​តាម​សារព័ត៌មាន​ TMZ។

Floyd បាន​ហៅ​ Justin ថា​ជា​ជន​ក្បត់​ ខណៈ​ដែល​លោក​កំពុង​ខឹង​ខ្លាំង​ ប្រភព​នោះ​បន្ថែម។

គួរបញ្ជាក់​ដែរ​ថា​ ពួក​គេ​ទាំង​ពីរ​ធ្លាប់​ជា​មិត្ត​ល្អ​នឹង​គ្នា ដែល​ Justin ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​ Floyd កាល​ពី​ប្រកួត​ជាមួយ​លោក Manny Pacquao កាល​ពី​ឆ្នាំ​ ២០១៥។

Floyd និង​ Justin ស្និទ្ធស្នាល​កាល​ពី​ឆ្នាំ ២០១៥

​ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេសង្កេត​ឃើញ​ Justin បែរជាស្និទ្ធស្នាល​ជាមួយ​គ្រូ​ប៉ាស្ទ័រ Carl Lentz ជានិច្ច ហើយ​ខិត​ខំ​ជម្រុះ​នូវ​រាល់​អ្វី​ៗ​ដែល​ផ្ដល់​ឥទ្ធិពល​មិន​ល្អ​ដល់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ភាព​ស្និទ្ធស្នាល​របស់​ JB និង​Carl Lentz អាច​ធ្វើ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​នោះ​ទេ។

Justin និង​ប៉ាស្ទ័រ Carl Lentz

Justin ធ្លាប់​ប្រាប់​សារព័ត៌មាន​ TMZ កាល​ពី​សប្ដាហ៍​មុន​ថា​ Mayweather នឹង​មិន​អាច​វាយ McGregor ឲ្យ​សន្លប់​ពេល​ប្រកួត​បាន​នោះ​ទេ៕

Floyd និង McGregor

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី