មើល​រូប​ទាំង​នេះ​ហើយ​ទើប​ដឹង​ថា Justin Bieber ចូល​ចិត្ត​ស្បែក​ជើង​ពណ៌​ផ្កាឈូក​ខ្លាំង!

  • 2017-08-10 04:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​ឆ្នាំ​មក​នេះ​ស្បែក​ជើង​ពណ៌​ផ្កាឈូក​ កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​និយម​ការតុបតែងខ្លួន ជាពិសេសទៅ​លើ​ស្បែកជើងតែម្ដង។

ក្នុង​នោះ​ក៏​មាន​តារា​ចម្រៀង Justin Bieber ម្នាក់​ផង​ដែរ​ដែល​ចូល​ចិត្ត​ស្បែក​ជើង​ពណ៌​ផ្កាឈូក​នេះ​ ទោះ​បី​ជា​ពណ៌​នេះ​សាក​សម​តែ​ពាក់​សម្រាប់​តែ​ស្រីៗ​ក៏​ដោយ។

ថ្មីៗ​នេះ​ Justin បាន​បង្ហាញ​ខ្លួន​នៅ​ខាង​ក្រៅ​ជាមួយ​នឹង​ស្បែក​ជើង​ប៉ាតា​ពណ៌​ផ្កា​ឈូក​ ដែល​មើល​ទៅ​ពិត​ជា​សាក​សម​ប្លែក​នឹង​ខោ​ខោវប៊យ​រហែក​របស់​គេ។

ប៉ុន្តែ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​ Justin បាន​ពាក់​ស្បែក​ជើង​ពណ៌​ផ្កាឈូក​នេះ​។ តារា​រូប​នេះ​ធ្លាប់​បាន​គេ​ឃើញ​ពាក់​ស្បែក​ជើង​ស្រដៀង​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​៕

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ស្បែក​ជើង​ពណ៌​ផ្កាឈូក​ទាំង​នេះ?

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី