ស្ដែងៗ​! វីដេអូ Junstin Bieber និងបុរសម្នាក់​អោប​គ្នា​ស្ទើរ​បេះ​មិន​ចេញ​នៅ​ Pool Party

  • 2017-08-20 06:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាយ​ចេញ​រូប​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​របស់ Jusin Bieber និង​បុរស​ម្នាក់ Carl Lentz ​ ពេល​នេះ​ភាព​ស្និទ្ធ​ស្នាល​របស់​គេ​បាន​ធ្លាយ​ចេញ​ជា​វីដេអូ​ទៀត​ផង​។

អាន៖ រូប​ភាពស្និទ្ធស្នាលរបស់ JB និង Carl

វីដេអូ​ និង​​រួប​ថត​សន្លឹក​ដែល​តារា​ចម្រៀង Justin ថើប Carl​ បាន​ធ្លាយ​ចេញ​បន្ទាប់​ពី​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Viktor Rivas បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា កន្លង​ទៅ ថែម​ទាំង​ត្រូវ​បាន​ចែកចាយ​ជា​បន្តបន្ទាប់​រហូត​ដល់​ជាង​៣០​ម៉ឺន​ដង គិត​ត្រឹម​២​ថ្ងៃ​នេះ។

តាម​ការ​ពិត​នេះ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃ​សកម្មភាព​របស់​គេ​ទាំង​២​ប៉ុណ្ណោះ ​ប្រភព​វីដេអូ​ខាង​លើ​​ត្រូវ​​​បាន​លួច​​ថត​ដោយ​អ្នក​គាំទ្រ ​កាល​ពី​ថ្ងៃ​ទី​៩ ខែ ឧសភា ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​ជប់​លៀង​អាង​ទឹក​មួយ​ក្នុង​ទីក្រុង​ឌូប៉ៃ​ ប្រទេស​អារ៉ាប់រួម។

តាម​វិប​សាយ famousbirthdays បាន​បញ្ជាក់​ថា​លោក Carl Lentz គឺ​ជា​អ្នក​ដឹកនាំ​ព្រះវិហារ​គ្រិស្តសាសនា​ម្នាក់​ដ៏​ល្បី​នៅ​ទីក្រុង​ New York ដែល​មាន​អ្នក​គាំទ្រ​ (following)​នៅ​តាម​បណ្ដាញ​សង្គម​ Twitter និង Instagram ជា​ច្រើន​នាក់។ លោក​បាន​​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ Justin កាល​ពី​ឆ្នាំ ២០១៤ បន្ទាប់​មក​ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា​ហើយ​ក៏​ជា​មិត្ត​ល្អ​នឹង​គ្នា​​ពី​ពេល​នោះ​មក នេះ​បើ​តាម​សារព័ត៌មាន beliefnet៕

វីដេអូពេញ

ប្រភព៖ Beliefnet | famousbirthdays   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម