គ្រួសារ Selena Gomez មិនព្រមទទួល Justin Bieber ជាដាច់ខាត!
- 2017-10-31 07:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារ Selena Gomez មិនព្រមទទួល Justin Bieber ជាដាច់ខាត!
ចន្លោះមិនឃើញ
ខណៈពេលនេះ Selena Gomez និង Justin Bieber កំពុងតែទាក់ទងគ្នាជាធម្មតាវិញ ដែលធ្វើឲ្យសមាជិកគ្រួសារ Selena មិនពេញចិត្តជាខ្លាំង។
សមាជិកម្នាក់ពីគ្រួសារ Selena បានប្រាប់សារព័ត៌មាន TMZ ថាពួកគេនឹងមិនលើកលែងទោសឲ្យ Justin Bieber ដែលតែងតែធ្វើបាបនាងជាច្រើនលើកច្រើនសារ ព្រោះតែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនោះទេ។
សមាជិករួបនោះបាននិយាយដូច្នេះថា៖ "Justin គឺជាមនុស្សមិនល្អម្នាក់ ហើយនឹងមិនទទួលស្គាល់ដោយពួកយើងនោះទេ។ ខណៈពេលដែលនាងនិយាយឫទាក់ទង ជាមួយ Justin គឺមិនត្រឹមតែមិនគោរពមនុស្សដែលនៅជុំវិញខ្លួននោះទេ ប៉ុន្តែថែមទាំងមិនគោរពខ្លួនឯងទៀតផង"។
បងប្អូនជិតដិតរបស់ Selena ជឿជាក់ថានាងបានទៅមណ្ឌលកែប្រែសម្រាប់ជំងឺបាក់ទឹកចិត្ត គឺដោយសារតែ Justin ធ្វើបាបនាងខ្លាំងពេកនោះឯង។
តែបើងាកមកមើល Selena នាងមិនដូចជាខ្វល់ចំពោះ យោបល់ពីសមាជិកគ្រួសារនោះទេ ដោយក្នុងមួយសប្ដាហ៍មុននេះ នាងបានចេញទៅជួប Justin យ៉ាងហោចណាស់ក៏ ២ ទៅ ៣ ដងដែរ៕
អានអត្ថបទ៖
ក្ដៅៗ! ស្នេហា Selena Gomez និងThe Weeknd ឈានដល់ផ្លូវបំបែកហើយ
Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
ហេតុផលនេះ Justin Bieber ចង់ផ្ដោតសំខាន់លើការសម្ដែងដូច Selena Gomez