កប់ខ្លាំង! BMW បង្អួតរថយន្តម៉ូដែល hybrid ជំនាន់ថ្មីស្របពេលការលក់កើនឡើង

  • 2017-11-01 14:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


BMW Group Thailand តែងតែរក្សាតួលេខការលក់ហក់ឡើងខ្ពស់គ្រប់ពេលសម្រាប់រយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ ២០១៧ នេះហើយខ្លួនក៏បានអួតរថយន្ត BMW 330e (Iconic) ដែលជាម៉ូដែល hybrid ចុងក្រោយគេបង្អស់ផងដែរ ។

រយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៧ BMW Group បាននាំចេញរថយន្ត BMW និងរថយន្តធន់តូច (Mini cars) ចំនួន ៧ ៧០២ គ្រឿងដែលតួលេខនេះបង្ហាញពីការកើនឡើងប្រមាណ ៣០%ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដោយឡែកសម្រាប់ខែកញ្ញាកំណត់ត្រាលក់ថ្មីបានឈានដល់តួលេខសរុបចំនួន ១០០៣ គ្រឿងពោលគឺកើនឡើង ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ BMW Group បានលក់រថយន្តរបស់ខ្លួន ២៣៧ ៧៦៤ គ្រឿងក្នុងខែកញ្ញ្ញាដោយកើនឡើង ០,៨% ប្រៀបធៀបទៅនឹងខែកញ្ញ្ញាឆ្នាំមុនហើយក្រុមហ៊ុនបានបំបែកកំណត់ត្រាលក់ជាលើកដំបូងក្នុងរយៈពេល៩ ខែដំបូងក្នុងឆ្នាំ ២០១៧ដោយនាំចេញរថយន្តចូលក្នុងទីផ្សារចំនួន ១៨១១២៣៤ គ្រឿង ។

លោក Stefan Teuchert ប្រធាន BMW group Thailand និយាយថា ការកើនឡើងរបស់ BMW Group Thailand គឺជាភស្ថុតាងនៃសមិទ្ធិផលបន្តឈានមុខរបស់ពួកយើងក្នុងឧស្សាហកម្មរថយន្តទំនើបដោយបង្ហាញពីតម្រូវការទីផ្សារដ៏រឹងមាំ និងជឿទុកចិត្តផលិតផលរបស់ពួកយើង ។ ស្របពេលនៃការលក់បន្តហក់ឡើង BMW Group Thailand បានបង្អួត BMW 330e (Iconic) ដែលជាម៉ូដែលរថយន្ត hybrid ស៊េរីទំនើបចុងក្រោយគេបង្អស់ដែលការបង្ហាញនូវរថយន្តនេះស្តែងឱ្យឃើញពីភាពជោគជ័យមួយឆ្នាំទៀតដែល BMW Group Thailand ត្រូវបានគេមើលឃើញក្នុងឆ្នាំ ២០១៧នេះ ។

រថយន្ត BMW 330e(Iconic) ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនថៃហើយលើសពីនេះទៅទៀតវាជាកូនកាត់រវាង BMW 3 series និងប្រភេទ hybrid ដោយផ្តល់ជូនការបើកបរប្រកបដោយថាមពលខ្លាំង និងប្រសិទ្ធភាពនៃបទដ្ឋានខ្ពស់បំផុត ។ តម្លៃរបស់ BMW 330e ចាប់ពី ៦ ៨១៤៤ ដុល្លារឡើងទៅ ៕

ប្រភព៖ National Interest   ប្រែសម្រួល៖ សិរីបុទ្រ