មិន​ធម្មតា​តារា​ចម្រៀង​​​​​​ល្បី​​ៗ​អង្រួន​ឆាក​​​តន្ត្រី​នៅ​​រាត្រី​​ថ្ងៃ​ទី​១​បុណ្យ​អុំទូក​

  • 2017-11-03 02:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រាត្រី​​ថ្ងៃ​ទី​១​នៃ​​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​សំពះព្រះខែ​ និង អកអំបុក​ កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង​​ប្រុស​ស្រី​ជា​ច្រើន​​រូប​​​មក​ពី​ផលិតកម្ម​ផ្សេង​គ្នា​ បាន​អង្រួន​ឆាក​តន្ត្រី​​​​រួម​គ្នា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​​ជា​ច្រើន​ស្រែក​ហ៊ោ​ចំពោះ​វត្តមាន​របស់​ពួក​គេ​​ផង​។

តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​នោះ​រួម​មាន​ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ពេជ្រ សោភា ម៉េង កែវពេជ្ជតា ណុប បាយ៉ារិទ្ធ នី រតនា ទេព បូព្រឹក្ស ព្រម​ទាំង​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។

តារា​ចម្រៀង​ដែល​បាន​រៀប​រាប់​ឈ្មោះ​ខាង​លើ​នេះ​ នឹង​អង្រួន​ឆាក​តន្ត្រី​ ៣ ថ្ងៃ​ជាប់​គ្នា​ក្នុង​ព្រះរាជ​ពិធី​​ បុណ្យ​អុំទូក​​ បណ្ដែតប្រទីប​ សំពះព្រះខែ​ និង អកអំបុក​។​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន