Real Madrid ​ឈាន​ជើង​ចូល​សង្គ្រាម ​ដើម្បី​ដណ្ដើម​យក Coutinho ​ពី Barcelona

  • 2017-11-04 02:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស Real Madrid ​កំពុង​រៀប​ចំ​ដាក់​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ឆ្នើម Philippe Coutinho ​ពី​ក្លឹប FC Barcelona ​ដែរ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​បន្ទាប់​ពី​ Liverpool ​មាន​ចិត្ត​ចង់​លក់​។

កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ មាន​ដំណឹង​ជា​ច្រើន​ថា Barcelona ​ទិញ​យក Coutinho ​ពី​ក្លឹប Liverpool ​បាន​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ពួកគេ​នៅ​តែ​មិន​សម្រេច​ដដែល បើ​ទោះ​ជា​បោះ​លុយ​ដល់​ទៅ​១០៥​លាន​ផោន​ក្ដី។ ទោះ​ជា​យ៉ាង​នេះ ​បំណង​របស់​ក្រុម​អ្នក​មាន​បុណ្យ ​ចង់​បាន​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ​នៅ​តែ​មិន​ទាន់​បញ្ចប់​ដដែល ពោល​គឺ​ពួកគេ​អាច​នឹង​ដាក់​ដេញ​ថ្លៃ​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ ស្រប​ពេល Liverpool ​អាច​នឹង​មិន​ទុក​ទៀត​ទេ។

យោង​តាម​កាសែត​អេស្ប៉ាញDeportivo ​នៅ​ពេល​នេះ​មិន​ត្រឹម​តែ Barca ​​ទេ ដែល​ចង់​បាន​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ ដោយ​សូម្បី​តែ Real Madrid ​ក៏​កំពុង​ចាប់​អារម្មណ៍​ដែរ។ ដោយ​ការ​ចាប់​អារម្មណ៍​នេះ ​ក្រោយ​ពី​ក្រុម​របស់​លោក Zidane ​ដែល​មិន​បាន​ទិញ​កីឡាករ​ល្អ​ណា​ចូល​ក្រុម​រដូវ​ក្ដៅ​មុន​នោះ ​កំពុង​ធ្លាក់​ជើង ដូច្នេះ​ពួកគេ​ត្រូវ​ការ​កម្លាំង​ប្រយុទ្ធ​មក​បន្ថែម។

ប្រសិន​បើ Real Madrid ​ដាក់​ដេញ​ថ្លៃ​ដែរ ​នោះ​នឹង​មាន​ក្លឹប​ធំ​ៗ​៣​ហើយ​កំពុង​ចង់​បាន Coutinho ​ពោល​គឺ PSG ​ឯ​ណោះ​ក៏​ចង់​បាន​ដែរ ក្រោយ​ពី Neymar ​ជា​អ្នក​ណែនាំ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម