៧សន្លឹកនេះធ្វើឲ្យអ្នកគាំទ្រស្មានចិត្ត PEYPEY DY លែងត្រូវ
- 2017-11-05 04:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧សន្លឹកនេះធ្វើឲ្យអ្នកគាំទ្រស្មានចិត្ត PEYPEY DY លែងត្រូវ
ចន្លោះមិនឃើញ
ទោះបីជាកន្លងមក PEYPEY DY ធ្លាប់បង្ហាញមុខនារីម្នាក់ថាជាសង្សាររបស់ខ្លួនក្ដី តែអ្នកគាំទ្រមួយចំនួនមិនបានជឿតាមការអះអាងរបស់លោកនោះទេ ដោយអ្នកខ្លះគិតថាភាពផ្អែមល្ហែមរវាងលោក និងស្រីស្អាតម្នាក់ហ្នឹងគ្រាន់តែជាការសម្ដែងឆាកល្ខោនតែប៉ុណ្ណោះ។
ប៉ុន្តែថ្មីៗនេះ PEYPEY DY បែរជាធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើរូបលោកម្ដងទៀតបន្ទាប់ពីបង្ហាញ រូបថតក្នុងដំណើរកម្សាន្តជាមួយគូស្នេហ៍រួមទាំងមិត្តភ័ក្ដិ៣ គូទៀតនៅលើទំព័រហ្វេសប៊ុកខ្លួន ដោយបានលើកជាសំនួរសួរថា៖ "ស្នេហា៤គូនេះចាំមើលអ្នកណា ចូលរោងការមុនគេ? តោះសាកទាយលែងមើលគូទី ១ ទី ២ ទី ៣ ឬ ទី៤? "។
ក្រោយពីបានឃើញការបង្ហោះរបស់ PEYPEY DY ដូច្នេះហើយមតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថា៖" រឹតតែមិនយល់ហើយ តើពិតអត់គាត់ស្រឡាញ់គ្នាអាចឈានដល់ថ្ងៃរៀបការ ពីមុនដូចមិនសូវជឿទេ តែពេលគាត់បង្ហាញភាពផ្អែមក្នុងដំណើរកម្សាន្តច្រើនពេកអ៊ីចឹងធ្វើឲ្យខ្ញុំស្មានចិត្តពួកគាត់លែងត្រូវហើយ ពីមុនគិតថាឆាកល្ខោន"។
ទាក់ទងការលើកឡើងខាងលើនេះដែរសាមីខ្លួន PEYPEY DY មិនអាចសុំការបកស្រាយបានទេ ទូរស័ព្ទហៅចូលតែ តែមិនមានអ្នកទទួល។ ប៉ុន្តែកន្លងមក PEYPEY DY ធ្លាប់ប្រាប់ Sabay ថាអំឡុងពេលនេះលោកកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមក មុនឈានចូលដល់ថ្ងៃរៀបការ។
PEYPEY DY និងគូស្នេហ៍បានស្គាល់គ្នារយៈពេល២ ឆ្នាំមកហើយមុនបង្ហាញខ្លួនជាសាធារណៈ ហើយគូស្នេហ៍របស់លោកមានឈ្មោះ ដា ជាកូនអ្នកភ្នំពេញ ធ្វើការផ្នែកគណនេយ្យ នៅក្នុងក្រុមហ៊ុនឯកជនមួយ៕