កីឡាករ​បាល់​ទាត់១០​រូប​ ដែល​រត់​លឿន​បំផុត​

  • 2017-11-05 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ល្បឿន​របស់​កីឡាករ​បាល់​ទាត់​​ ខុស​ពី​ល្បឿន​រត់​ប្រណាំង ខុស​ត្រង់​ថា ល្បឿន​របស់​កីឡាករ​សំដៅ​ដល់​ ល្បឿន​នៃ​ការ​គ្រប់គ្រង​បាល់ និង ការ​បញ្ជូន គឺ​មិន​រត់​ត្រង់​ទៅ​មុខ​ដូច​អត្តពលិក​ទេ។ តួយ៉ាង កំណត់​ត្រា​របស់​ស្តេច​ល្បឿន Usain Bolt ធ្វើ​បាន​គឺ ៤៤,៧២ គ.ម ក្នុង​១​ម៉ោង ខណៈ​កីឡាករ​បាល់​ទាត់​១០​រូប​ខាង​ក្រោម​នេះ មាន​ម្នាក់​រត់​លឿន​បំផុត​ ត្រឹម​ជិត​៣៧ គ.ម ក្នុង​១​ម៉ោង ប៉ុណ្ណោះ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត គឺ​ថា ក្នុង​ចំណោម​​កីឡាករ​កំពូល​ល្បឿន​ទាំង​១០​របស់​ពិភពលោក មាន​៣​នាក់​ជា​កីឡាករ​អង់គ្លេស។

១០ Wayne Rooney ល្បឿន ៣១,២ គីឡូម៉ែត្រ / ម៉ោង

អតីត​កីឡាករ​ Man Utd ធ្លាប់​​ជា​កីឡាករ​ដែល​ជា​រឿយៗ​តែង​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប និង ធ្លាប់​ជា​កីឡាករ​ល្បឿន​លឿន​ម្នាក់​ បើ​ទោះ​ជា​បច្ចុប្បន្ន​ទាំង​ល្បឿន និង ការ​ស៊ុត​បញ្ចូល​ទី​របស់​លោក​ធ្លាក់​ចុះ​ក្តី។

៩ Lionel Messi ល្បឿន ៣២,៥ គីឡូម៉ែត្រ / ម៉ោង

​​​​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ៥​សម័យ​កាល គឺ​ជា​កីឡាករ​កំពូល​ល្បឿន​លំដាប់​ទី​៣​នៅ​អេស្ប៉ាញ និង លេខ​៩​នៅ​លើ​ពិភព​លោក។

៨ Theo Walcott ល្បឿន ៣២,៧ គីឡូម៉ែត្រ / ម៉ោង

​Walcott កីឡាករ​សញ្ជាតិ​អង់គ្លេស បាន​ចូល​លេង​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ស្លាប​ដំបូង​ឲ្យ Arsenal ក្នុង​វ័យ​ ១៦ ឆ្នាំ​ កាល​ពី​ឆ្នាំ ២០០៦ ហើយ​បច្ច័យ​ល្អ​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​លេច​ធ្លោ​គឺ​ ល្បឿន។

៧ Cristiano Ronaldo ល្បឿន ៣៣,៦ គីឡូម៉ែត្រ / ម៉ោង

ម្ចាស់​ពាន FIFA's Best Player វ័យ​៣២​ឆ្នាំ មិន​ចូល​ចិត្ត​ពាក់​ស្បែកជើង​បាល់ទាត់​កវែង​ពណ៌​ខ្មៅ​ទេ ព្រោះ​លោក​យល់​ថា​ពណ៌​ខ្មៅ​មើល​ទៅ​យឺត ហើយ​លោក​ចង់​មាន​អារម្មណ៍​​ថា​រត់​លឿន។

៦ Aaron Lennon ល្បឿន ៣៣,៨ គីឡូម៉ែត្រ / ម៉ោង

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​គេ​ប្រៀប​ទៅ​នឹង​ម៉ាស៊ីន​ជក់​ខ្យល់ បាន​ន័យ​ថា​កាន់​តែ​រត់​កាន់​តែ​លឿន។

៥ Pierre-Emerick Aubameyang ល្បឿន ៣៤,៦ គីឡូម៉ែត្រ / ម៉ោង

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង (ប្រទេស​នៅ​តំបន់​អាហ្វ្រិក​កណ្តាល) របស់​ក្លឹប​ Borussia Dortmund មាន​ល្បឿន​លឿន​ជាង​កំពូល​កីឡាករ​ Messi និង Ronaldo ទៅ​ទៀត។

៤ Antonio Valencia ល្បឿន ៣៥,១ គីឡូម៉ែត្រ / ម៉ោង

តំណែង​របស់​ Antonio Valencia ​នៅ​ក្រុម​បិសាច​ក្រហម លេង​ជា​ខ្សែ​ការពារ​ស្លាប​ផង និង ខ្សែ​បម្រើ​ស្លាប​ផង ដោយ​សារ​ការ​​អំណោយ​ផល​ទាំង​ល្បឿន និង កំលាំង របស់​កីឡាករ​សញ្ជាតិ​អេក្វាឌ័រ។

៣​ Jurgen Damm -៣៥,២ គីឡូម៉ែត្រ / ម៉ោង

ខ្សែបម្រើ​សញ្ជាតិ​ម៉ិកស៊ិក Jurgen Damm វ័យ​២៤​ឆ្នាំ មាន​ល្បឿន​មិន​ធម្មតា តែ​រដូវ​កាល​កន្លង​ទៅ​ លោក​មិន​សូវ​រក​គ្រាប់​បាល់​បាន ឬ បញ្ជូន​បាល់​​មិន​សូវ​បាន​ល្អ​ឲ្យ​មិត្ត​រួម​ក្រុម​ទេ។

២​ Orlando Berrio ៣៦ គីឡូម៉ែត្រ / ម៉ោង

​​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​មិន​សូវ​ល្បី​ទេ ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​ល្បឿន​លឿន​ជាង កំពូល​កីឡាករ​ Messi ដល់​ទៅ​ជាង​៣គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

១ Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ / ម៉ោង

នៅ​លើ​ពិភពលោក​នេះ​ មិន​ទាន់​មាន​កីឡាករ​ណា​រត់​លឿន​ជាង កីឡាករ​វ័យ​ ២៨​ឆ្នាំ របស់​អធិរាជ​ស Real Madrid ទេ។ កីឡាករ​កម្ពស់ ១,៨៥ ម៉ែត្រ ទម្ងន់​​៨២គីឡូក្រាម និង​មាន​ល្បឿន​លឿន​បំផុត​អាច​និយាយ​ថា នៅ​លើ​លោក​នេះ​ពិបាក​រក​ខ្សែ​ការពារ​ណា​មក​ទប់​ Gareth Bale ណាស់៕

ប្រភព៖ Mirror   ប្រែសម្រួល៖ សុខ លាងហ៊ត