HTC នឹង​ផលិតស្មាតហ្វូនកាមេរ៉ា​ភ្លោះ​​​ឡើង​វិញ​ នៅ​ឆ្នាំ​ ២០១៨

  • 2017-11-06 04:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​ផលិត​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​នៅ​ឆ្នាំ​ ២០១១ ម៉ូដែល​ HTC Evo 3D ដែល​អាច​ថត​រូបភាព​ប្រភេទ​ 3D បាន។

ក្រោយ​​មក​ទៀត​ក៏​បាន​បញ្ចេញ​ HTC One M8​​ នៅ​ឆ្នាំ​ ២០១៤ ដោយ​​​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​វា ​មាន​កាមេរ៉ា​ទី​ពីរ​​​ដែល​មាន​តួនាទី​វាស់​ជម្រៅ​រូបភាព​ដើម្បី​បង្កើត​បាន​ជា​ Effect Depth of Field ស្រដៀង​នឹង​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន​កំពូល​នា​ពេល​បច្ចុប្បន្ន​ដែរ។ ប៉ុន្តែ​​ក្រោយ​មក​ HTC មិន​បាន​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​នេះ​កាន់​តែ​ល្អ​ប្រសើរ​នោះ​ទេ បែរ​ជា​បោះបង់​ចោល​ទៅ​វិញ។

យ៉ាងណាក្ដី​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Chialin Chang ប្រធាន​ផ្នែក​ស្មាតហ្វូន​របស់​ HTC ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​នឹង​ត្រឡប់​​​មក​ផលិត​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ឡើង​វិញ​នៅ​ឆ្នាំ​ ២០១៨។ ប្រធាន​រូប​នេះ​បាន​និយាយ​ថា ៖ "HTC នឹង​​បញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ឆ្នាំ​ក្រោយ ប៉ុន្តែ​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា​ពី​វិធី​ធ្វើ​ឲ្យ​​បច្ចេកវិទ្យា​នេះ​លេច​ធ្លោ”៕

​ ​ ​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង