ស្ងាត់​ៗ​ក្មួយ​ស្រី​ កែវ​ រំចង់​ ឈ្នះ​ខ្សែក្រវាត់​មួយ​ទៀត​ហើយ​នៅ​អាមេរិក​យប់​មិញ​នេះ

  • 2017-11-06 04:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មួយ​ស្រី​ កែវ​ រំចង់​ កីឡា​ការិនី​ Samontha​ ស្ងាត់​ៗ​ទើប​ឈ្នះ​ខ្សែក្រវាត់​ទី៣​របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ​ទីក្រុង​ New York​ សហរដ្ឋអាមេរិក​ ក្នុង​កម្មវិធី​ New York USMTO East champion។​

កីឡា​ការិនី​ Samontha និង​គ្រូ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Matthew​ ថា​ កូន​ស្រី​របស់​លោក​ Samontha​ ទើប​តែ​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​មួយ​ទៀត​កាល​ពី​យប់​មិញ​នេះ​ ដោ​ឈ្នះ​ពិន្ទុ​លើ​កីឡា​ការិនី​ Inez Perez​ ដោយ​ពិន្ទុ។​ លោក​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​កូន​ស្រី​ធ្វើ​បាន​ល្អ​ដូច​នេះ។​

ឪពុក​របស់​ Samontha​ រូប​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​ត្រេកអរ​បំផុត​នោះ​ពេល​ដែល​ឃើញ​ការ​ខំប្រឹង​ប្រែង​របស់​គេ​ បាន​សម្រេច​បំណង​ដូច​នេះ។​ កូន​ស្រី​របស់​លោក​ហ្វឹកហាត់​ខ្លាំង​សម្រាប់​ត្រៀម​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ New York​ នេះ​ ពោល​នៅ​ពេល​ចេញ​ពី​សាលា​ចូល​ក្លឹប​ហាត់​ និង​ពេល​មក​ដល់​ផ្ទះ​ក៏​ធ្វើ​ការ​ហ្វឹកហាត់​ជា​បន្ត​ទៀត​ ហើយ​គេ​ធ្វើ​ដូច​នេះ​ប្រចាំ។​

កីឡា​ការិនី​ Samontha និងឪពុក

រី​ឯ​កីឡា​ការិនី​ Samontha​ ក៏​បាន​និយាយ​ក្រោយ​ការ​ប្រកួត​មិញ​ថា​ Video live​ ថា​ ខ្លួន​ពិត​ជា​អរគុណ​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ដែល​តែងតែ​ឲ្យ​កម្លាំង​ចិត្ត​ដល់​នាង​ ហើយ​អ្វី​ដែល​ខ្លួន​ខំប្រឹង​នេះ​គឺ​ចង់​ឲ្យ​គេ​ស្គាល់​ប្រដាល់​គុន​ខ្មែរ​ និង​ចង់​ជួយ​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​បាន​ដឹង​ពី​ក្បាច់​គុន​មួយ​នេះ។​

កីឡា​ការិនី​ Samontha ពេល​នៅ​ New York

កីឡា​ការិនី​ Samontha​ ជា​ក្មួយ​ស្រី​របស់​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​គឺ​ កែវ​ រំចង់ ​បច្ចុប្បន្ន​រស់​នៅ​ឯ​សហរដ្ឋអាមេរិក​ គេ​ប្រកួត​បាន​១៧ដង​ ឈ្នះ​១៥​ ចាញ់២​ មិន​ដែល​ស្មើ។​ ការ​ឈ្នះ​ខ្សែក្រវាត់​ New York USMTO East champion​ នេះ​ជា​ខ្សែក្រវាត់​ទី៣​ របស់​គេ​ហើយ​ ខណៈ​លើក​ទី២​ ឈ្នះ​កាល​ 2017 USMTO West in Phoenix Arizona​ និង​ទី១​នោះ​គី​ក្នុង​ឆ្នាំ​ 2016 TBA Classic in Des Moines Iowa៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម