ត្រៀមៗ! គម្រោង«ផ្ទះតម្លៃសមរម្យ» គ្រោងសម្ពោធនៅតំបន់ទឹកថ្លានេះហើយ
- 2017-11-06 05:00:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមៗ! គម្រោង«ផ្ទះតម្លៃសមរម្យ» គ្រោងសម្ពោធនៅតំបន់ទឹកថ្លានេះហើយ
ចន្លោះមិនឃើញ
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋាសាងសង់លំនៅឋានតម្លៃសមរម្យ ដែលវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍជប៉ុន Arakawa គ្រោងបោះទុនសរុបប្រមាណ ៧០លានដុល្លារអាមេរិក ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ចេញផ្សាយនៅថ្ងៃនេះបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់លើផ្ទៃដីជាង ១៣ ពាន់មែត្រការ៉េ សាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ សាងសង់អគារចំនួន ១០ ចែកជា ៥ ប្លុក ដោយ ១ប្លុក មាន២អគារ និងមានកម្ពស់ ១២ជាន់ ទៅ ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២០០០បន្ទប់។
គួរជម្រាបថា កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុនចំនួនពីរ រួមមានក្រុមហ៊ុន World Bridge Land និងក្រុម B & BM សាងសង់លំនៅឋានមានសមរម្យ សម្រាប់លក់ជូនក្នុងតម្លៃទាបជាង៣ម៉ឺនដុល្លារ និងបានសម្រេចបានលំនៅឋានតម្លៃមធ្យមសរុបចំនួន ៧ ៦៣៧ខ្នង ដែលបានសម្ពោធកាលពាក់កណ្ដាលឆ្នាំ ២០១៧៕