Adobe Lightroom លើកនេះ ជួប​​​គូប្រកួតប្រជែង​ថ្មី ​កាន់តែ​ខ្លាំងជាង​មុនទៀត

  • 2017-11-06 05:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កម្មវិធី​មាន​មូលដ្ឋាន​នៅ​រដ្ឋ California សហរដ្ឋអាមេរិក Macphun (ត្រៀម​ប្តូរ​ទៅ​ជា Skylum) បាន​ប្រកាស​ពី​កម្មវិធី Luminar 2018 ជា​ប្រភេទ​កម្មវិធី​កែ​រូបភាព​ឌីជីថល​និង​គ្រប់គ្រង​ការ​ផលិត​ជា​ថ្មី ក្នុង​គោលដៅ​ប្រកួតប្រជែង​ជាមួយ Adobe Lightroom។​

CEO របស់ Macphun លោក Alex Tsepko បាន​ថ្លែង​ថា "យើង​ចំណាយ​ពេល​ជា​យូរ​ស្តាប់​នូវ​អ្វី​ដែល​អ្នក​ថត​រូប ផ្ដល់​មក​ឲ្យ​យើង​។ ​អ្វី​ដែល​ពួក​គេ​ចង់​បាន ​គឺ​គុណភាព​និង​ដំណើរការ​រលូន​នៃ​កម្មវិធី ចំណាយ​ពេល​តិច​បំផុត​នៅ​ជាមួយ​កុំព្យូទ័រ នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ថត​រូប​អាច​មាន​ពេល​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ផ្ដិត​យក​រូបភាព​បន្ថែម"។

លោក​ថា​ កម្មវិធី Lumiar បាន​​ច្របាច់​បញ្ចូល​ Tools និង​មុខងារ​គ្រប់គ្រង​សំខាន់ដែល​អ្នក​ថត​រូប​ត្រូវ​ការ។ សាមញ្ញ ងាយ​ស្រួល​ប្រើប្រាស់ ប៉ុន្តែ​ផលិត​គុណភាព​នៃ​រូបភាព​ថ្មី​ចេញ​មក​គឺ​ល្អ​ប្រសើរ ដោយ​មិន​បាច់​ខំ​ប្រឹងប្រែង​ខ្លាំង។

ក្រៅ​ពី​មុខងារ​ជា​ច្រើន​មិន​ចាញ់ Lightroom សម្រាប់ Luminar 2018 មាន​បញ្ចូល​នូវ Preset One-Click ចំនួន ១០០ និង Filter Image ចំនួន ៤០។​ បច្ចុប្បន្ន​បើក​ឲ្យ Pre-Order លើ​គេហទំព័រ​Macphun ក្នុង​តម្លៃ ៦០ ដុល្លារ ឬ​ចំណាយ​ ៤០ ដុល្លារ​សម្រាប់​អ្នក​ធ្លាប់​ប្រើ Luminar ជំនាន់​មុន ខណៈ​តម្លៃ​ទូទៅ​គឺ ៧០ ដុល្លារ​ឯ​ណោះ អ្វី​ដែល​ពិសេស​អំឡុង​ពេល Pre-Order អ្នក​នឹង​ទទួល​បាន​នូវ​កញ្ចប់​មុខងារ Preset និង Textures ក៏​ដូច​ជា LUTs និង​សេវា Power ១ ឆ្នាំ​ពេញ​ពី SmugMug។​

ប្រភព៖ petapixel   ប្រែសម្រួល៖ កៅ រក្សា