ដឹង​អត់ រូប Emoji សើច​ហៀរ​ទឹក​ភ្នែក​មាន​ការ​ពេញ​និយម​បំផុត

  • 2017-11-06 06:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រាប​បង្ហាញ​ថា រូប Emoji សើច​ហៀរ​ទឹក​ភ្នែក (Face with Tears of Joy) ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១ ទទួល​ការ​ពេញ​និយម​បំផុត​ពី​អ្នក​ប្រើ Mac/iOS នៅ​ទឹកដី​អាមេរិក។

Apple បាន​រៀបចំ​ការ​ស្ទាបស្ទង់​​មួយ​ដែល​ធ្វើការ​ប្រមូល​ទិន្នន័យ​វិភាគ​អ្នក​ប្រើ iOS និង macOS ដើម្បី​ស្វែង​រក​ចំណុច​ពេញ​ចិត្ត​បំផុត ក្នុង​គោលដៅ​ពង្រឹង​បន្ថែម​នា​ថ្ងៃ​អនាគត។

មិន​ត្រឹម​តែ Apple នោះ​ឡើយ សូម្បី​គេហទំព័រ Emoji Tracker ក៏​ទទួល​ស្គាល់​ថា​រូប​អារម្មណ៍​ដែល​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​នេះ​ ​ពេញ​និយម​បំផុត​ផង​ដែរ។ កន្លង​ទៅ​នៅ​ឆ្នាំ ២០១៥ Oxford English Dictionary បាន​ផ្តល់​ពាន​រង្វាន់​ឲ្យ Emoji សើច​ចេញ​ទឹក​ភ្នែក​នេះ​ជាប់​ជា Emoji ល្បី​បំផុត​ប្រចាំ​ឆ្នាំ។​

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី