សត្វទាំង ១០ លោតបាន​ឆ្ងាយ​ជាងគេបំផុត​លើ​ផែនដី អ្នក​មិន​ធ្លាប់ដឹង

  • 2017-11-06 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មុន​យើង​តែង​តែ​នាំ​ប្រិយមិត្ត​ឲ្យ​​ស្គាល់​ប្រភេទ​សត្វ​រត់​លឿន ហោះ​លឿន ​បម្លាស់ទី​យឺត អាយុ​ខ្លី និង​ខ្ជិល​ជាង​គេ​បំផុត​ក្នុង​លោក​ជា​ដើម ​ប៉ុន្តែ​ពេល​នេះ​មក​ស្គាល់​សត្វ​លោត​បាន​ឆ្ងាយ​ជាង​គេ​វិញ​ម្ដង។

​ចំណាត់​ថ្នាក់​ទាំង​នេះ ​រាប់​ចាប់​តាំង​ពី​សត្វ​ពាហនៈ ​ដល់​សត្វ​ល្អិត​ដែល​កំពុង​រស់​​នៅ​ជុំវិញ​ខ្លួន​យើង។ តោះ​មក​ស្គាល់​ដូច​ខាង​ក្រោម៖

១០. ​ទន្សាយ៖ សត្វ​ទន្សាយ​លោត​​ផ្លោះ​ៗ​​បាន​ល្បឿន ៧២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ធ្វើ​ឲ្យ​សត្រូវ​ពិបាក​ចាប់​ណាស់។

៩. កង់ហ្គូរូ​ក្រហម៖ ​សត្វ​នេះ​ជាប់​ជា​សត្វ​លោត​បាន​លឿន​ជាង​គេ​ក្នុង​ចំណោម​ថនិកសត្វ​ទាំង​អស់។ វា​អាច​លោត​បាន ៥៦​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង។

៨. Bharal៖ សត្វ​នេះ​ស្រដៀង​សត្វ​ពពែ​ដែរ គេ​តែង​តែ​ឃើញ​វា​ឡើង​ថ្ម​​ខ្ពស់​​នៅ​តាម​ជួរ​ភ្នំ​ហិម៉ាឡៃ ​អាច​លោត​ពី​​ចន្លោះ​ថ្ម​មួយ​ទៅ​មួយ​បាន​យ៉ាង​ងាយ។

៧. Klipspringer៖ ​មាន​កម្ពស់ ១,៥​ម៉ែត្រ ​និង​អាច​លោត​ទៅ​លើ​ខ្ពស់​ជាង​កម្ពស់​ខ្លួន​រហូត​ដល់ ១០​ដង។

៦. កណ្ដូប៖ ​អាច​លោត​បាន​ឆ្ងាយ​ជាង​ដង​ខ្លួន​រហូត​ដល់ ២០​ដង

៥. កណ្ដុរកង់ហ្គូរូ​៖ ​អាច​លោត​បាន ៤៥​ដង ​ធៀប​នឹង​ប្រវែង​ខ្លួន​របស់​វា

៤. Froghopper៖ ​អាច​លោត​​បាន​ខ្ពស់​ជាង​ខ្លួន​រហូត​ដល់ ៧០​ដង

៣. ពីងពាង Jumping ៖ អាច​លោត​ទៅ​មុខ​បាន​ចម្ងាយ ១០០​ដង​ធៀប​នឹង​ប្រវែង​ខ្លួន​ឯង

២. កញ្ចាញ់​ចេក​ឈើ៖ ​អាច​លោត​ទៅ​មុខ​បាន​​ចម្ងាយ ១៥០​ដង​ធៀប​នឹង​ប្រវែង​ខ្លួន​ឯង

១. ចៃ៖ ជា​សត្វ​​លោត​បាន​ឆ្ងាយ​ជាង​គេ​បំផុត​គឺ ២២០​ដង​ធៀប​​នឹង​ប្រវែង​ខ្លួន និង​លោត​ទៅ​លើ​បាន​កម្ពស់ ១៥០​ដង​ធៀប​នឹង​​កម្ពស់​ខ្លួន​ឯង៕

ប្រភព៖ Teninsider   ប្រែ​សម្រួល៖ ឡេង ភារុណ