ប្រៀបធៀប​ល្បឿន​ iPhone X និង Galaxy Note 8 មួយ​ណា​ជា​អ្នក​ឈ្នះ?

  • 2017-11-07 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ EverythingApplePro បាន​សាកល្បង​លើក​យក​ទូរសព្ទ iPhone X និង Galaxy Note 8 បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​តែ​មួយ មក​ប្រៀបធៀប​ល្បឿន​ដំណើរការ តើ​មួយ​ណា​លឿន​ជាង? ស្រប​ពេល​ដែល Note 8 ប្រើ​ RAM ទំហំ 6GB បន្ទះ​ឈីប​ប្រភេទ Snapdragon 835 រី​ឯ iPhone X មាន RAM ត្រឹម 3GB បន្ទះ​ឈីប​ជំនាន់​ក្រោយ A11 Bionic។​

ក្រោយ​តេស្ត​លើ​កម្មវិធី-ហ្គេម​ទាំង ១៧ លទ្ធផល​បង្ហាញ​ថា iPhone X ប្រើ​ពេល​ត្រឹម ២.៤៧ នាទី នៅ​ជុំ​ទី ១ និង​ជុំ​ទី ២ ប្រើ​ពេល ១.០៥ នាទី យក​ឈ្នះ​លើ Galaxy Note 8 ប្រើ​ពេល​ដល់ ៤.៤៦ នាទី​នៅ​ជុំ​ទី ១ ប៉ុន្តែ​ជុំ​ទី ២ វាយ​បក​មក​វិញ​នៅ​វិនាទី​ទី ៣៨។​

EverythingApplePro ក៏​បាន​តេស្ត​ចំនួន​ពិន្ទុ​ឆ្លង​កាត់​កម្មវិធី Geekbench និង AnTuTu ហើយ​លទ្ធផល​បង្ហាញ​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម។​

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា