គ្រាន់​តែក្នុងឆ្នាំ២០១៧​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល សម្រេច​សមិទ្ធផល​ធំៗ​ទាំង​នេះ​ជូន​ពលរដ្ឋ​ខ្មែរ

  • 2017-11-07 05:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ថ្ងៃ​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ក្នុង​ឆ្នាំ​២០១៣ មក​ដល់​បច្ចុប្បន្ន​ ឯកឧត្ដម ស៊ុន ចាន់​ថុល​ បាន​សម្រេច​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។ ងាក​មក​ចាប់​អារម្មណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ​វិញ លោក​បាន​សម្រេច​សមិទ្ធ​ផ្ទួន​ៗ​គ្នា​ជា​បន្តបន្ទាប់ និង​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច្នេះ​សូម​មក​ដឹង​សមិទ្ធផល​សំខាន់​ៗ របស់​រដ្ឋ​មន្រ្តី​ ស៊ុន ចាន់​ថុល ក្នុង​ឆ្នាំ​២០១៧​ខាង​ក្រោម​នេះ៖

  • ការ​ដាក់​ឲ្យ​ដំណើរការ​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើបAEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បី​ទទួល​បាន​បណ្ណ​បើកបរ)

  • ការ​បិត​ផ្លាក​សុវត្ថិភាព (ស្ទីគ័រ​ចំណាំង​ផ្លាត​ពន្លឺ​ពេល​យប់)ចំនួន៣.៤លានសន្លឹក

  • យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​រាប់​ម៉ឺន​មួក​ជូន​ប្រជាពលរដ្ឋ

  • ការ​រៀបចំ​រចនាសម្ព័ន្ធ​អង្គការ​លេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញ​ការងារ​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

  • ការ​ដាក់​ឱ្យ​ដំណើរ​ការ​ចុះ​បញ្ជី​យានយន្ត​ និង​ការ​ផ្ដល់​ប័ណ្ណ​បើក​យាន​យន្ត តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

  • បង្កើត​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្ដី​ នៃ​ការ​បើកបរ​លើ​ទូរសព្ទ

  • ឈៀក​ចល័ត និង​ផ្លាក​លេខ​យានយន្ត​មានQR Codeដើម្បី​កាត់​បន្ថយ​ការ​ក្លែងបន្លំ

  • និង​ការ​បង្កើត​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។ល។

ដោយ​ឡែក​សមិទ្ធផល​ផ្សេងៗ​ទៀត​នឹង​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​ដូច​ជា៖

  • ការ​សាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរ​ក្នុង​ពេល​ឆាប់ៗ

  • ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ការ​រៀបចំ​ក្របខណ្ឌ​ស្ថាប័ន​ទទួល​បន្ទុក​ភស្តុភារកម្ម​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន

  • ការ​ធ្វើ​សមាហរណកម្ម​ទូទាំង​ប្រទេស​តាមរយៈ​ការ​កសាង​និង​ពង្រីក​បណ្ដាញ​ផ្លូវ​តភ្ជាប់ ការ​កសាង​ផ្លូវ​រថភ្លើង ការ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​

  • ការ​កសាង​កំពង់ផែ​ទឹកជ្រៅ ការ​លុប​គ្រលុក​សំបុក​មាន់នៅ ទូទាំង២៥រាជធានី-ខេត្ត​តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង​៣០០គ្រឿង និង​​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​គ្រលុក​សំបុក​មាន់​ភ្លាមៗ ក្នុងគោល​បំណង​ថែ​រក្សា​បណ្តាញ​ផ្លូវ​ថ្នល់​របស់​យើង​ឱ្យ​ជាប់​បាន​យូរ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ បាន​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​កំណែ​ទម្រង់​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន។ ក្នុង​នោះ​ឯក​ឧត្ដម​ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​សំខាន់​ៗ​ដូច​រៀបរាប់​ខាង​លើ​នេះ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី