iPhone X នឹង​មាន​លក់​នៅ​ខ្មែរ​ជា​ផ្លូវ​ការ​ នៅ​​ចុង​ខែ​នេះ

  • 2017-11-08 02:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Apple បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​នឹង​បញ្ចេញ​លក់​ iPhone X លើ​ទីផ្សារ​​ក្នុង​​តំបន់​ចំនួន​ ​១៤ នៅ​អំឡុង​ចុង​ខែ​វិច្ឆិកា​នេះ​ ដោយ​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

នៅ​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា​ iPhone X នឹង​មាន​លក់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ បន្ទាប់​មក​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​ ២៤ ខែ​វិច្ឆិកា​ iPhone X នឹង​មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​, អាល់បានី, បូស្នី, កូសូវូ, ម៉ាកាវ, ម៉ាសេដូនី, ម៉ាឡេស៊ី, ម៉ុងតេណេក្រូ, ស៊ីប៊ី, អាហ្វ្រិកខាងត្បូង, កូរ៉េ​ខាងត្បូង, ថៃ និង​ប្រទេស​ទួរគី។

Apple បាន​បញ្ជាក់​ថា​ iPhone X មាន​ជម្រើស​ទំហំ​ ៦៤ GB និង ២៥៦ GB ដោយ​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ ចំណែក​តម្លៃ​លើ​ទីផ្សារ​តំបន់​ដទៃ​ទៀត​ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។

ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ​ព្រោះ​ថា​ iPhone X នឹង​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ដែរ និង​មាន​ការ​ធានា​ផង​ដែរ៕​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម