ស្រាយ​មន្ទិល​អាយុ​ពិត​​ ពេជ្រ ថៃ​ ​ចេញ​មក​ហើយ​

  • 2017-11-08 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​​ៗ​នេះ​មាន​ព័ត៌មាន​ក្នុង​ស្រុក​​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ជា​ហែហូរ​ថា ពេជ្រ ថៃ ជា​ម្ចាស់​ពាន​ The Voice Kids ​រដូវ​កាល​ទី​១​​ ចូល​ប្រឡង​ក្នុង​កម្មវិធី​​ខាង​លើ​ខុស​ពី​លក្ខន្តិកៈ​ដែល​បាន​កំណត់​ ព្រោះ​​​ ថៃ មាន​អាយុ​១៦ ឆ្នាំ​។

បន្ទាប់​ពី​បាន​​ឃើញ​ព័ត៌មាន​ និង​ពាក្យ​ចចាមអារ៉ាម​​បែប​នេះ​ហើយ​ ​ព្រោះ​តែ​ការ​អាណិត​ និង​ស្រឡាញ់​​ចំពោះ​ម្ចាស់​ពាន​ The Voice Kids រដូវ​កាល​ទី​១​ ហ្វេស​ប៊ុក​មួយ​មាន​ឈ្មោះ​ថា Chenda Poipet បាន​បង្ហោះ​សំបុត្រ​កំណើត​ ពេជ្រ ថៃ ​​​បញ្ជាក់​ពី​អាយុ​ពិត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ខ្លួន។

សំបុត្រ​កំណើត​បាន​បញ្ជាក់​ថា កុមារា ​ពេជ្រ ថៃ កើត​នៅ​ថ្ងៃ​ទី​ ទី ២៤ ខែ មីនា ឆ្នាំ ២០០៤ នៅ​ ភូមិ​ជ្រៃ​១ ឃុំ​ជ្រៃ ​ស្រុក​មោង​ខេត្ត​បាត់​ដំបង បើ​គិត​មក​ដល់​ពេល​នេះ​ ពេជ្រ ថៃ ​មាន​អាយុ​ ១២ ឈាន ចូល​ ១៣ ឆ្នាំ​ហើយ​៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម